Connect with us

ព័ត៌មានជាតិ

រយៈពេល០២ថ្ងៃសមត្ថកិច្ចដុតបំផ្លាញសាច់ម៉ងប្រវែងជាង ១០០០០ម៉ែត្រ

(បាត់ដំបង) រយៈពេល០២ថ្ងៃ គិតត្រឹមថ្ងៃទី១៣និងទី១៤ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលព្រមទាំងកម្លាំងចម្រុះនិងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ បន្តចុះបង្រ្កាបបទ ល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ និងបានរឹបអូសវត្ថុតាងល្មើសជាច្រើនផងដែរ។

កិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រអូរពាក់កន្ទេល , អន្លង់បី , ព្រែកដា ,និងអន្លង់តាឆន(អតីតឡូត៍នេសាទលេខ២) ក្នុងតំបន់រ៉ាមសារព្រែកទាល់ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចបានកាប់បំផ្លាញ និងដុតចោលនូវសាច់ម៉ងប្រវែង ១៤,៣៥០ម៉ែត្រ ,ឡុកចំនួន ៤៥ឡុក , បង្គោលឈើចំនួន ៨០០ដើម ,ព្រលែងត្រីចម្រុះប្រមាណចំនួន ៣០៥គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ ដែលប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ប្រគល់ជូនផ្នែករដ្ឋបាលជលផលចាត់ការបន្តតាមនីតិវិធីច្បាប់ និងបានធ្វើកិច្ចសន្យាលើអ្នកដែលប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់(បរណរាវ)ចំនួន៣២នាក់ដោយក្នុង នោះពួកគាត់បានប្រគល់អាំងវិចទ័រឆក់ត្រីក្នុងមួយនាក់ ០១គ្រឿងផងដែរ។