Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៏ត្រី កង សៅគុណ ៖ ថ្ងៃ៧មករានេះហើយ ដែលបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ រួចផុតពីគុកអត់ជញ្ជាំង

ព្រះវិហារ ៖ លោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជ័យសែន បានលើកឡើងថា ថ្ងៃ៧មករានេះហើយ ដែលបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ រួចផុតពីគុកអត់ជញ្ជាំង វាលពិឃាត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។

លើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យ៧ មករា ឆ្នាំ១៩៧៩-ថ្ងៃ៧ មករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមអំពីសំណាកឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត អស់លោកលោកស្រីជាអភិបាល អភិបាលរងស្រុក កងកម្លាំងទាំង៣ រួមនឹង សមាជិកសមាជិការសរុបប្រមាណជាជាង៥០០នាក់។

លោកឧត្តមសេនីយ៏ត្រី កង សៅគុណ បានលើកឡើងទៀតថា ទិវាជ័យជំនះថ្ងៃ៧ឆ្នាំ១៩៧៩ ដែលយើងទាំងអស់គ្នា ចងចាំជានិច្ចដោយមិនអាចបំភ្លេចបានឡើយ ពីព្រោះថ្ងៃ៧មករានេះហើយ ដែលជាថ្ងៃកំនើតទី២ របស់យើងទាំងអស់គ្នា ។ ហើយអ្នកដែលបំភ្លេចថ្ងៃ៧មករានោះ គឺមានតែក្រុមពួកប្រឆាំងផ្កាប់មុខមួយក្តាប់តូចតែប៉ុណ្ណោះ ដែលរម្មិលគុណហើយបំភ្លេចគុណថ្ងៃ៧មករានោះ។

លោកបន្តទៀតថា ពិតណាស់ ក្រោមរបបប្រល័យពូជសាសន៏ប៉ុលពត រយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ របបវាលពិឃាត និងគុកអត់ជញ្ជាំង ដ៏ឃោឃៅមួយនេះ បានធ្វើឲ្យជីវិតយើងរស់វេទនា ពិបាកជាងស្លាប់ ដោយអង្គកាចាត់តាំងរបស់ពួកគេ បានបង្ខំឲ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើកាហួសកម្លាំង មិនឲ្យហូបឆ្នែត ហូបតែបបរ កាប់សំលាប់មនុស្សដូចសត្វធាតុយ៉ាងដូច្នេះ។ ទង្វើរដ៏ព្រៃផ្សៃ នៃរបបមួយនេះ គ្រប់មនុស្សជាតិគឺមិនចង់ឲ្យជួបមិនចង់ឲ្យឃើញ ហើយក៏មិនត្រូវឲ្យកើតជាលើកទី២
នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៃយើងនេះបានដែរ។ ថ្ងៃរំដោះ៧មករានេះទៀតសោត គឺ មិនមែនបានមកដោយងាយស្រួលនោះទេ ដែលក្នុងនោះបើមិនឥស្សរះជនជា(មគ្គុទេសក៍) ដ៏ឆ្នើមទាំង៣នា ក់ដែលក្នុងនោះមានសម្តេច ជា សុីម សម្តេច ហេង សំរិន និងជាពិសេស គឺ សម្តេចតេជោ ហ៊ុន សែន រួមនិងឥស្សរះជនឆ្នើមៗ១ចំនួន ក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យកជីវិតធ្វើជាដើមទន់ ដើម្បីរំដោះប្រទេសជាតិរួចផុតពីរបបតិរច្ឆានមួយនោះទេ ប្រហែលម៉ោងនេះថ្ងៃនេះ ឬក៏ឆ្នាំនេះ គឺយើងមិនមានកម្ពុជា ដូចនាពេលសព្វថ្ងៃនេះដែរ។ ហើយក្រោយថ្ងៃរំដោះ៧មករា ហ្នឹងវិញនូវរាល់ហេដ្ឋារចនាសម្ព័ននានា របស់ជាតិ គឺ បានក្លាយទៅជាគំនរផេះផង់ អ្វីៗបានរលាយហិនហោច គឺយើងនៅសល់តែបាតដៃទទេ មិនតែប៉ុណ្ណោះប្រពន្ធព្រាត់ប្តី ម្តាយព្រាត់កូន ជីដូនព្រាត់ចៅ ដែលនេះហើយពាក្យថា សង្គ្រាមហើយទម្រាំប្រទេសយើងមានសុខសន្តិភាពបានមកប៉ុណ្ណេះ  គឺថ្នាក់ដឹកនាំដែលប្រសូត្រចេញពីគណបក្សប្រជាជន ខិតខំតស៊ូជំនះនូវរាល់ឧបសគ្គរួមសុខរួមទុកជាមួយនឹងប្រជាជនខ្លួន មិនបោះបង់ប្រជាជនខ្លួនឯង ហើយទៅដេកសំងំសុខនៅឯក្រៅប្រទេស ដូចថ្នាក់ដឹកនាំគណបក្សឬក្រុមប្រឆាំងមួយចំនួននោះទេ។

ជាចុងក្រោយលោកមេបញ្ជាការ ថា ដើម្បីរក្សាសុខសន្តិភាព និងឲ្យមានកាអភិវឌ្ឍន៏ប្រទេសជាតិបន្ថែមទៀត ទៅថ្ងៃអនាគត់នោះ គឺ យើងទាំងអស់គ្នាត្រូវចូលរួមរក្សាការពារសុខសន្តិភាព ដែលកំពុងមាននៅក្នុងដៃរបស់យើង ទាំងអស់គ្នានាពេលបច្ចុប្បន្ន ឲ្យបានគង់វង់ និងឋិតថេរជាអមតះ ហើយការរក្សាសុខសន្តិភាពឲ្យបានគងវង់នេះទៀតសោត លោកមេបញ្ជាការថា គឺ វាមិនពិបាកដើរសម្រាបបងប្អូនប្រជាពលរដ្ឋយើង ដូចដើរស្វែងរកត្រី ឬរកក្តាមនោះទេ គឺ បន្តគាំទ្រ និងបោះឆ្នោតជូនតែគណបក្សប្រជាជនកម្ពុជានេះទៅ នោះគឺសុខសន្តិនិងការអភិវឌ្ឍ នៅក្នុងសន្លឹកឆ្នោតហ្នឹងស្រាប់ទៅហើយ ៕
ដោយ ៖ រ៉ាស៊ី