Connect with us

ព័ត៌មានជាតិ

ស្ត្រីចំណាស់ម្នាក់បានដេកស្លាប់នៅក្នុងផ្ទះ សង្ស័យជាករណីខ្យល់គរ

បាត់ដំបង! ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ ក្រោយបាត់មិនឃើញចេញក្រៅផ្ទះរយៈពេល០៣ថ្ងៃ ដែលហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៩និង៤០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា សពជនរងគ្រោះមានឈ្មោះ លូ ចេង ភេទស្រី អាយុ៧៧ឆ្នាំ (ក្រមុំចាស់ និងមានជំងឺប្រចាំកាយ ទឹកនោមផ្អែមផងដែរ) មានមុខរបររើសអេតចាយ រស់នៅម្នាក់ឯងស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនរងគ្រោះបានបាត់មិនឃើញចេញពីផ្ទះរយពេល០៣ថ្ងៃមកហើយ ដោយមានការសង្ស័យសាច់ញាតិបានសម្រេចគ្នាគាស់ជញ្ជាំងផ្ទះជាន់លើចូល ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកំំណត់ហេតុ រួចប្រគល់អោយសាច់ញាតិ បងប្អូន រៀបចំធ្វើបុណ្យតាមប្រពៃណី