Connect with us

ព័ត៌មានជាតិ

រថយន្តម៉ាកសាំយ៉ុង១គ្រឿងដឹកជញ្ជូនឈើគ្មានច្បាប់អនុញាតិរងការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារ។

ក្រោយទទួលបាននូវបទបញ្ជាដ៏ក្តៅគគុករបស់លោកឩត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារកម្លាំងស្រាវជ្រាវបង្ក្រាបបទល្មើសរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៤នាក់ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរះសេនីយ៍ត្រីសុខ សយ អនុប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសកាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២៣កន្លងទៅថ្មីៗនេះបានចុះល្បាតនៅតាមបណ្តាភូមិសាស្ត្រក្នុងស្រុកមួយចំនួនក្នុងភូមិសាស្ត្រនៃខេត្តព្រះវិហារ។

លោកឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានបញ្ជាក់ប្រាបមកអង្គភាពសាព័ត៏មានយើងតាមប្រពន្វ័សង្គមតេឡេក្រាមនៅមុនម៉ោងផ្សាយនារសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០២៤នេះថាក្នុងកិច្ចប្រតិបត្តិការមួយនេះកម្លាំងសមត្ថកិច្ចរបស់លោកបានធ្វើការឃាត់រថយន្តសង្ស័យម៉ាកសាំយុងពណ៏សដែលពាក់ស្លាកលេខភ្នំពេញ(2E.6132)បានចំនួន១គ្រឿងតាមបណ្តោយផ្លូវលំ១ក្នុងភូមិសាស្ត្រភូមិទំនប់ សង្កាត់ប៉ាលហាលក្រុងនិងខេត្តព្រះវិហារ លោកមេបញ្ជាកាបានបញ្ជាក់បន្ថែមទៀតថានៅក្រោយកម្លាំងសមត្ថកិច្ចរបស់លោកធ្វើការឃាត់ទៅលើរថយន្តសង្ស័យខាងលើដោយឃើញសភាពការមិនស្រួលភ្លាមនោះតៃកុងរថយន្ត ក៏បានបើកទ្វាររថយន្ត រួចក៏រត់គេចខ្លួនបាត់ស្រមោលតែម្តងទៅ ដោយបន្សល់ទុក្ខរថយន្តខាងលើលោកមេបញ្ជាការបានបន្តទៀតថានៅក្រោយកម្លាំងសមត្ថកិច្ចរបស់លោកធ្វើការឃាត់រថយន្តសង្ស័យខាងលើខណះម្ចាស់រត់គេចខ្លួនបាត់កម្លាំងសមត្ថកិច្ចរបស់លោកបានពិនិត្យនៅក្នុងរថយន្តឃើញផ្ទុកទៅដោយឈើប្រភេទឈើឈ្លីកដឹកដោយគ្មានច្បាប់ឬលិខិតអនុញាតិដែលពួកក្រុមឈ្មួញគេដឹកចេញពីភូមិសាស្ត្រនៃស្រុកជាំក្សាន្តបំរុងលោតឆត្រ័ទៅលក់បន្តនៅតាមបណ្តាខេត្តនានានោះ។
លោកមេបញ្ជាការបានបន្តទៀតថាក្នុងករណីខាងលើកម្លាំងសមត្ថកិច្ចរបស់លោកបានធ្វើកាបង្រាបនឹងរឹបអូសបានវត្ថុតាំងរួមមានរថយន្តម៉ាកសាំយ៉ុងចំនួន១គ្រឿងនឹងឈើអារលេខ១ ឈ្លីកចំនួន១៨៥ដុំដែលស្មើរនឹង២.០២ម៉ែត្រត្រីគុណផងដែរ។
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នវត្ថុតាងរថយន្តរួមនិងឈើដែលបង្ក្រាបបានខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារធ្វើការប្រគល់ឲ្យមន្ត្រីបរិស្ថានស្នាក់កាតាកឹងដើម្បីចាត់កាបន្តតាមនិតិវិធីនៃច្បាប់។