Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ អញ្ជើ្ញញដឹកនាំកិច្ចប្រជុំវិសាមញ្ញពង្រឹងការងារជំនាញសន្តិសុខ និងជំនាញព្រហ្មទណ្ឌ ដល់កងកម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញ ពង្រឹងការងារជំនាញសន្តិសុខ និងជំនាញព្រហ្មទណ្ឌ ដល់កងកម្លាំងនគរបាលក្រោមឱវាទ។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារសេនាធិការ ផែនការងារព្រហ្មទណ្ឌ ផែនការងារសន្តិសុខ លោកនាយ នាយរង ការិយាល័យជំនាញ និងលោកអធិការ អធិការរង ក្រុង-ស្រុកទាំង៩។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការការងារដល់ ផែនជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងលើការងារជំនាញរបស់ខ្លួនឲ្យបានល្អ និងប្រកបដោយប្រសិទ្ធភាព, ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង, បន្តគ្រប់គ្រង មុខសញ្ញា ចាស់ ថ្មី និងមុខសញ្ញាសេសសល់, បង្រ្កាបរាល់មុខសញ្ញាតវ៉ាប្រឆាំងខុសច្បាប់គ្រប់ប្រភេទ, ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងបទល្មើសបច្ចេកវិទ្យា ដែលមានលក្ខណ:ញុះញុងនាំឲ្យមានអសន្តិសុខសង្គម, ពង្រឹងការងារយាមល្បាត កម្លាំងវេនប្រចាំការ កម្លាំងត្រៀមអន្តរាគមន៍២៤ម៉ោង សម្រាប់ត្រូលសភាពការណ៍ បង្រ្កាបបទល្មើស គ្រោះអគ្គីភ័យ ឬគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុ៕