Connect with us

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញពិនិត្យការសាងសង់អាគារ មន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារកាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤  បានអញ្ជើញពិនិត្យមើល ការសាងសង់ អាគារ មន្ទីរគណបក្ស ប្រជាជនកម្ពុជាខេត្ត ដែលស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកជំទាវ បានមានប្រសាសន៍ថា ការសាងសង់ អាគារមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តគឺជាសមិទ្ធផល ដែលបម្រើដល់ ការងារ គណបក្ស នៅក្នុងខេត្ត ឱ្យកាន់តែមានភាពងាយស្រួល ប្រកប ដោយ ប្រសិទ្ធភាពខ្ពស់ថែមទៀត ដោយស្របទៅនឹង គោល នយោបាយ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិ និងប្រជាជន ហើយកន្លង មក គណបក្ស ត្រូវ បាន ប្រជាជនបោះឆ្នោតគាំទ្រជានិច្ច ដើម្បីធ្វើការដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍន៍រីកចំរើនលើ គ្រប់ វិស័យបន្តទៀត ។
លោកជំទាវបណ្ឌិតប្រធាន បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាន អនុវត្តន៍ នូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយឈ្នះៗ បាន ធ្វើឱ្យ ប្រទេស ជាតិ មានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានរីកដុះដាលឡើង នៅ គ្រប់ ទីកន្លែង ទូទាំងប្រទេស ហើយជាក់ស្តែងនៅក្នុងខេត្តប៉ៃលិនយើងនេះ តាមរយៈក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ គឺមានការអភិវឌ្ឍលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ វត្តអារាម អណ្តូងទឹកស្អាត ជាពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជំរៅ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដោយយកចិត្តទុកដាក់បំរើ និងផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងគុណ បំណាច់ សម្រាប់ការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំគណបក្ស គ្រប់ជាន់ ថ្នាក់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់ នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតី សាមគ្គីភាព ឯកភាព ហើយត្រូវពិនិត្យតាមដានការរស់នៅ និង យល់ ដឹងពី សុខ ទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីបន្តរក្សាបាននូវប្រៀបឈ្នះ រាល់ ការ បោះឆ្នោតទាំងអស់នាពេលអនាគត់ ៕