Connect with us

ព័ត៌មានជាតិ

១ថ្ងៃ សមត្ថកិច្ចថៃ ចាប់បារីគេចពន្ធនាំចេញពីកម្ពុជា ២ករណី ឃាត់ខ្លួនបានមនុស្សម្នាក់ និងបារីជិត២ម៉ឺនកញ្ចប់

បរទេស ៖ ក្នុងរយៈពេល ១ថ្ងៃ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចថៃ បានបង្ក្រាបការរត់ពន្ធបារីពីកម្ពុជាទៅថៃ ចំនួន២ករណី ឃាត់ខ្លួនមនុស្សម្នាក់ និងដកហូតបារី បានជិត ២ម៉ឺនកញ្ចប់ ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីទី១ ធ្វើឡើងដោយ កម្លាំងតម្រួតថៃដែលដាក់គោលដៅឈរជើងលើកំណាត់ផ្លូវលេខ ៣១៧ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៨ ស្ថិតក្នុង ឃុំថាប់សៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ក្បែរព្រំដែនកម្ពុជា បានឃាត់រថយន្តតូរីស មួយគ្រឿងមានបិទឃ្លប់ជិតពណ៌ខ្មៅ និងបើកបរដោយបុរសម្នាក់(បានឃាត់ខ្លួន) ដែលដឹកបារីខុសច្បាប់ សរុបចំនួន ៦៥០០ កញ្ចប់ លើ ៩ យីហោ រួមមាន ៖  ១.TEXAS ពណ៌មាស ចំនួន ១.០០០ កញ្ចប់ ២. TEXAS ព៌ណផ្ទៃមេឃ ចំនួន ១.០០០ កញ្ចប់ ៣. TEXAS ពណ៌ក្រហម ចំនួន ២.០០០ កញ្ចប់ ៤.TEXAS ពណ៌ខៀវ ចំនួន ៥០០កញ្ចប់ ៥.យីហោ 235 ពណ៌ខៀវ ចំនួន ២៥០ កញ្ចប់ ៦.យីហោ 235 ពណ៌ក្រហម ចំនួន ២៥០ កញ្ចប់ ៧. CANYON ពណ៌ក្រហម ចំនួន ៥០០ កញ្ចប់ ៨. MOND ចំនួន ៥០០ កញ្ចប់ និង ៩.CAPITAL ព៌ណផ្ទៃមេឃ ចំនួន ៥០០ កញ្ចប់ ។

ករណីទី២ ធ្វើឡើងដោយកម្លាំងកងពលធំលេខ១១១ នៃកងវរសេនាធំថ្មើរជើងលេខ១១១ កងអនុសេនាធំលេខ១៣០១ ខណៈចុះល្បាត និងត្រួតពិនិត្យតំបន់ទទួលបន្ទុកព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចភូមិលេខ៣ ឃុំណងចាន់ ឃុំណន ម៉ាក់ម៉ុន ស្រុកខុកស៊ុង ខេត្តស្រះកែវ  ប្រឈមមុខនិងណងចាន់ អាងសិលា អូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដោយបានបង្រ្កាបការរត់ពន្ធបារីឆ្លងដែន ចំនួន១១,១៨០កញ្ចប់ ដោយក្រុមអ្នករត់ពន្ធ ១ក្រុម ។ ក្រុម​មន្ត្រី​បង្ក្រាបជឿ​ថា ក្រុម​អ្នករត់ពន្ធបារីដែល​រត់​គេច​ខ្លួន​នេះ ប្រហែល​ជា​ត្រូវ​បាន​គេ​ជួល​ឱ្យ​ដឹក​ជញ្ជូន​ទំនិញ​ខុស​ច្បាប់ចូលទៅប្រទេស​ថៃប៉ុណ្ណោះ ។

ក្រោយបង្ក្រាប ទាំងមនុស្ស និងវត្ថុតាង ត្រូវបានសមត្ថកិច្ចថៃ កសាងសំណុំរឿង និងបញ្ជូនជាបន្តបន្ទាប់ ដើម្បីអនុវត្តទៅតាមនីតិវិធី ៕