Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះវិហារ ធ្វើសន្និសីទសាព័ត៌មាន រឿងពលរដ្ឋ ចូលទន្ទ្រានកាន់កាប់យកដីរដ្ឋ ដែលបានសម្បទានដល់ក្រុមហ៊ុន សីលាដាមុិច ខូអិលធីឌី

ព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានធ្វើសន្និសីទសាព័ត៌មាន ស្តីពី វឌ្ឍនភាពការងារចុះសម្របសម្រួល និងទប់ស្កាត់ការចូលកាន់កាប់យកដីរដ្ឋដែលបានចុះបញ្ជីរួច ក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន សីលាដាមុិច ខូអិលធីឌី ។

ពិធីនេះប្រព្រឹត្តទៅ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ណុប វុទ្ឋី អភិបាលរងខេត្ត លោក ប៉ា រ៉ានីន អភិបាលរងខេត្ត និងលោក អុិត ភូម្រា អនុប្រធាននាយកដ្ឋាននិតិកម្ម ដើម្បីផ្សព្វផ្សាយព័ត៌មាន អោយបានទូលំទូលាយ យល់ដឹងដល់សាធារណៈជន និងប្រជាជននៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ចំពោះអ្នកពាក់ព័ន្ឋចូលកាន់ដីរបស់ក្រុមហ៊ុន សីលាដា មុិច ខូអិលធីឌី ដោយខុសច្បាប់ ៕
ដោយ ៖ រ៉ាស៊ី