Connect with us

ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ រឹបអូសគ្រឿងញៀនជាង១តោន

ព្រះវិហារ៖ គ្រឿងញៀនជាងមួយតោន ត្រូវបានបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី ២០ ខែមករានេះ ។ គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១០២០ដុំ ត្រូវបានឧក្រិដ្ឋជន ដឹកតាមរថយន្តមួយគ្រឿង នាំចេញមកពីប្រទេសឡាវ ឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេង។

តាមប្រភពព័ត៌មានបឋម បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកការ​ស៊ើបអង្កេត ចាប់ឃាត់ខ្លួនម្ចាស់រថយន្ដបានម្នាក់ និងកំពុងបន្តការស្រាវជ្រាវតាមប្រមាញ់​បក្សពួក​ដទៃទៀត​ដើម្បីយកមកផ្ដន្ទារទោស ៕