Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ សង្ស័យរត់ចូលឡាន បណ្តាលអោយដួលផ្កាប់មុខរងរបួសធ្ងន់

បាត់ដំបង ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យព្យាយាមរត់ចូលឡាន បណ្ដាលអោយប៉ះដួលផ្កាប់មុខរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

យោងតាមប្រភពនិងរូបភាពកាំម៉ារ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរដោយថ្មើរជើង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តវ៉េអងធុនធ្ងន់ មិនស្គាល់ផ្លាកលេខមួយគ្រឿង បើកបរមកពីក្រោយ ទិសដៅស្របគ្នា ភ្លាមនោះបុរសជនរងគ្រោះបានងាកស្ទុះ ទៅចូលឡានបណ្តាលអោយប៉ះដួលផ្កាប់មុខ សន្លប់ស្តូកស្តឹង ចំណែករថយន្តបន្តល្បឿនគេចបាត់ស្រម៉ោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើគំនូសហេតុ និងដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែករថយន្តសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សាលី