Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយបុរស០២នាក់រងរបួសធ្ងន់

(បាត់ដំបង) យ៉ាងហោចណាស់បុរស០២នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៣.ខែមករា ឆ្ឆ្នាំ២០២៤ នៅចំណុចក្បែរស្ពានដូនទាវ ស្ថិតក្នុងភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកស្កុបពីពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AT-1241 បើកបរដោយយុវសិស្សម្នាក់ឈ្មោះ ថន ប៊ុនថៃ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1T-0711 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់ទាំង០២នាក់តែម្តង ចំណែកម៉ូតូខូចខាតយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ បន្ទាប់មកបានវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី។