Connect with us

ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ត្រី អុី ចំរើន សែនព្រេនរុះរើអគារប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាស់ ដើម្បីធ្វើអគារថ្មី

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីសំណាក់ស្ថាប័នពាក់ព័ន្ធមួយចំនួន បានធ្វើពិធីសែនព្រេន សុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដីមុននឹងធ្វើការរុះរើអគារប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាស់ ដើម្បីធ្វើអគារថ្មី ។

លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន បានឲ្យដឹងថា ទីតាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតនៅជាប់រង្វង់មូលច្រកទ្វារអន្តរប៉ោយប៉ែត ដែលមានសភាពចាស់ និងតូចចង្អៀតមិនអាចបំពេញនូវតម្រូវការការងារបាន អាគារនេះនឹង​ត្រូវរុះរើចេញ ដើម្បីយកទីតាំងសាងសង់អគារថ្មី កម្ពស់០៤ជាន់ មាន៦០បន្ទប់ សម្រាប់មន្ត្រីស្នាក់នៅ បានចំនួន២៤០នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕