Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលស្រុកកំរៀង ឃាត់រថយន្ត០២គ្រឿង ក្រោយពិនិត្យឃើញលួចលាក់ដឹកប្រហិតចម្រុះខូចគុណភាពជាង០២តោនចេញពីប្រទេសថៃ

បាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នគរបាលស្រុកកំរៀង ដែលមានលោកវរសេនី យ៍ទោ វេ គឹមចត់ ជាអធិការ បានដឹកនាំកម្លាំងផ្នែកជំនាញកម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី បានធ្វើការឃាត់រថយន្តចំនួន ០២គ្រឿង នៅពេលអនុវត្តពិនិត្យអាវុធជាតិផ្ទុះ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំ រៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលត្រូវឃាត់ទី០១ម៉ាកហាមមឺ(Hummer)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BX-6472 បើកបរដោយឈ្មោះពេជ្រ ចន្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ(អ្នកបើកបរ)រស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង  ,រថយន្តទី២ ម៉ាករីវូ (TOYOTA Revo)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AZ-6336 បើកបរដោយឈ្មោះ ពេជ្រ ពិសី ភេទប្រុស អាយុ១៩ឆ្មាំមុខរបរសិស្ស(អ្នកបើកបរ)រស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងព្រូររថយន្តម្នាក់ឈ្មោះ ទី សុខ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត រួមជាមួយប្រហិតចំរុះខូចគុណភាពប្រហែល ២តោន ដែលក្រុមឈ្មួញខាងលើលួចនាំចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។

ក្រោយពីឃាត់និងដកហូតបានករណីខាងលើនេះផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីបន្ត។