Connect with us

ព័ត៌មានជាតិ

ដើរចូលចំការ ដើម្បីជីកមើមរមៀតលក់ ជាន់ប៉ះមីនស្គរបណ្តាលអោយផ្ទុះរងរបួសធ្ងន់

បាត់ដំបង ៖ បុរសម្នាក់រងរបួសជើងទាំងសងខាង ធ្ងន់ធ្ងរក្រោយដើរជាន់មីនស្គរ បណ្តាលអោយផ្ទុះឡើងនៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ីម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើបានដើរចូលទៅក្នុងចំការដើម្បីជីកមើមរមៀតលក់ដូចសព្វមួយដង ខណៈដែលជនរងគ្រោះកំពុងដើរក៏បានជាន់ទៅលើគ្រាប់មីន ប្រភេទ(មីនស្គរ៦៩)ដែលនៅសេសសល់ពីសម័យសង្គ្រាមផ្ទុះឡើងបណ្ដាលអោយជើងទាំងសងខាងរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យខេត្តបាត់ដំបងភ្លាមៗផងដែរ៕

ដោយ ៖ សាលី