Connect with us

ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូ ទៅបុករថយន្តដែលកំពុងបត់ឆ្វេង

បាត់ដំបង ៖ យ៉ាងហោចណាស់បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងត្បូងស្តុបបាណន់ ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2AC-7748 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបើកបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1Y-4949 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង និងបានជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់សន្លប់ស្តូកស្តឹងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី