Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាល នាំខ្លួនក្រុមក្មេងបង្ហោះម៉ូតូនិងប័ក្សពួកសរុប១១នាក់ និងម៉ូតូ៧គ្រឿង

បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរតនៈ បានចុះនាំខ្លួនក្រុមក្មេងបង្ហោះម៉ូតូនិងប័ក្សពួកសរុប ១១នាក់ ស្រីម្នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៨និង១៥នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចព្រលានយន្តហោះបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋស្តីពីការប្រទះឃើញក្រុមក្មេងកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យនៅតាមទីសាធារណៈ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីនាំខ្លួនយកមកសាកសួរ ក្នុងចំណោមក្រុមក្មេងទាំង១១នាក់ ក្នុងនោះមានពីរនាក់បានធ្វើសកម្មភាពបង្ហោះម៉ូតូជាក់ស្តែង ហើយត្រូវបានសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី