Connect with us

ព័ត៌មានជាតិ

អ្នកបង្ហោះម៉ូតូ ចង់ឱ្យបាត់ដំបងបមានតែយេីងទាំងពីរនាក់​ ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលហៅ ណែនាំ

បាត់ដំបង ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​សនៃស្នងការដ្ឋានន​គរបាលខេត្តបាត់​ដំបង​ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ​ បន្ទាប់ពីទទួលបានព័ត៌មាន ស្តីពី ការបង្ហោះចែកចាយយ៉ាងព្រោងព្រាត ក្នុងបណ្តាញសង្គមនូវឃ្លីបវីដេអូ​ ពីការជិះម៉ូតូបង្ហោះលេីដងផ្លូវ​ ដោយសរសេរពីខាងលេីថា​ (ចង់ឱ្យបាត់ដំបងមានតែយេីងទាំងពីរនាក់)​ ដែលទិដ្ឋភាពនេះ បង្កឱ្យមានការរិះគន់ពីមហាជន​ក្នុងបណ្តាញសង្គម បានហៅក្មេងទាំង២នាក់ មកសាកសួរ និងអប់រំណែនាំ ។

បន្ទាប់ពីឃេីញរូបភាពនេះ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចាត់តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស​ធ្វេីការស្រាវជ្រាវជាបន្ទាន់ចំពោះសកម្មភាពបង្ក​អនាធិបតេយ្យខាងលើនេះ។

ក្រោយទទួលបានបទបញ្ជា នៅថ្ងៃដដែលនេះសមត្ថកិច្ចន​គរបាលក្រុងបាត់ដំបង​ ដែល​មានលោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការនគរ​បាលក្រុង​ បានដឹកនាំធ្វេីការស្រាវជ្រាវរហូតនាំខ្លួនបុរសម្នាក់និងនារី​ម្នាក់ ជាអ្នកបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ មកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ និងមានវិធានការតាមផ្លូវច្បាប់ ៕