Connect with us

ព័ត៌មានជាតិ

៣ថ្ងៃ នៃបុណ្យចូលឆ្នាំចិន ២០២៤ ខេត្តបាត់ដំបង មានភ្ញៀវទេសចរ មកកម្សាន្តជិត៩ម៉ឺននាក់

បាត់ដំបង ៖ យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញថា រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមឆ្នាំ២០២៤ មានចំនួនសរុប ៨៩,៤៤៦ នាក់ កើនឡើង ១៥.៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៧៧,១៩០នាក់ ។

របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំង ៨៩,៤៤៦ នាក់ក្នុងនោះ ៖ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្ញៀវសរុបចំនួន ១៥,៤៩៦នាក់ ក្នុងនោះភ្ញៀវជាតិ ១៥,២៥៨នាក់ ,ភ្ញៀវអន្តរជាតិ ២៣៨នាក់ ។ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្ញៀវសរុបចំនួន ៣៩,០៩៩ នាក់ ក្នុងនោះភ្ញៀវជាតិ  ៣៨,៨០៥នាក់ ភ្ញៀវអន្តរជាតិ ២៩៤នាក់ ។ ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ មានភ្ញៀវសរុបចំនួន ៣៤,៥៥៧ នាក់ ក្នុងនោះភ្ញៀវជាតិ ៣៤,២១៥ នាក់ ភ្ញៀវអន្តរជាតិ ៨៧៤នាក់។

សរុបទាំង០៣ថ្ងៃ មានចំនួន ៨៩,៤៤៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៨៨,៥៧២នាក់ កើនឡើង ១៥.៧៩ % បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៧៦,៤៩៤ នាក់ ភ្ញៀវអន្តរជាតិ ចំនួន ៨៧៤ នាក់ កើនឡើង ២៥.៥៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៦៩៦នាក់ ៕
ដោយ ៖ សាលី