Connect with us

ព័ត៌មានជាតិ

ស្ត្រីបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ មន្ត្រីជំនាញសន្និដ្ឋានថា ជាករណីគាំងបេះដូង

បាត់ដំបង ៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣១៥ ស្ថិតក្នុងក្រុមទី០៥ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ជនជាតិបរទេសដែលដេកស្លាប់មានឈ្មោះ MURRAY MARY ANNE MCDONALDS ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 554294423 ដែលជនរងគ្រោះខាងលើ មានជំងឺអាលាក់ស៊ីបំពង់ក២០ឆ្នាំមកហើយ និងតែងលេបថ្នាំជាប្រចាំផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ វេលាម៉ោង២២យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះ បានចូលគេងជាមួយប្តីដូចសព្វមួយដង លុះព្រឹកឡើងវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបប្តីដឹងថា ប្រពន្ធរបស់ខ្លួនស្លាប់ ក្រោយមក ក៏បានរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ចុះមកពិនិត្យ ហើយក្រោយពីធ្វើការត្រួតពិនិត្យដោយជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងរួចមក មន្ត្រីជំនាញបានសន្និដ្ឋានថា សាកសពជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារជម្ងឺគាំងបេះដូង ក្រោយមកសាកសពជនរងគ្រោះ ត្រូវបានរក្សាទុក រង់ចាំការសម្រេចរបស់ស្ថានទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងបន្តតាមនីតិវិធី ៕
ដោយ ៖ សាលី