Connect with us

ព័ត៌មានជាតិ

បើករថយន្តក្នុងស្ថានភាពងងុយដេក បណ្តាលអោយរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់ ជាច្រើនត្រឡប់

បាត់ដំបង ៖ រថយន្ត LEXUS.RX330 មួយគ្រឿងសង្ស័យតៃកុងងងុយដេកមួយភាំង បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់ចូលប្រឡាយ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិប៉ោចសំរោង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក LEXUS.RX330 ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2C-6918 បើកបរដោយបុរសវ័យចំណាស់ម្នាក់ និងអ្នករួមដំណើរជាប្រពន្ធម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើតៃកុងងងុយដេកមួយភាំង ក៏បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ជាច្រើនត្រឡប់ចូលក្នុងងប្រឡាយ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ គឺគ្រាន់តែរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ និងបានទំនាក់ទំនងយករថយន្តស្ទូយ មកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯងវិញ៕

ដោយ ៖ សាលី