Connect with us

ព័ត៌មានជាតិ

រថភ្លើងបុកជាមួយរថយន្តក្រុង បណ្តាលអោយក្រឡាប់ របួសមនុស្សជាច្រើននាក់

ពោធិ៍សាត់ ៖ ហេតុការភ្ញាក់ផ្អើលមួយ បានកើតឡើងរវាងរថភ្លើងបុកជាមួយរថយន្តក្រុង បណ្តាលអោយក្រឡាប់ មានអ្នករងរបួសក្នុងរថយន្តក្រុងជាច្រើននាក់ ត្រូវបានជួយសង្គ្រោះ។

ហេតុការនេះកើតឡើង នៅលើកំណាត់ផ្លូវប្រសព្វគ្នារវាងផ្លូវដែក និងផ្លូវគោក ស្ថិតនៅជិតផ្សារបំណក់  ផ្លូវទៅច្រកល្អៀង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ទី២៩ ខែមីនា ឆ្នាំ២០២៤ ៕
ដោយ ៖ សំណាង