Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះ ដីចំការមួយកន្លែង ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់

បាត់ដំបង ៖ ដីព្រៃនិងចំការមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៥ និង០០នាទី ថ្ងៃទី២៤ ខែមេសា  ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី១ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ករណីអគ្គីភ័យខាងលើនេះដែរ បង្កឡើងដោយជនមិនស្គាល់មុខ បានដុតព្រៃបណ្តាលអោយឆាបឆេះរាលដាលចូលដល់ចំការ តែសំណាងល្អត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ពន្លត់ទាន់ពេល មិនបង្កអោយប៉ះពាល់ដល់ផ្ទះសម្បែង ឬគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ មន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យ ចំនួន០១គ្រឿង ក្នុងការចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្តផងដែរ ៕
ដោយ ៖ សាលី