Connect with us

ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូធ្លាក់លូ បាក់កស្លាប់ភ្លាម នឹងកន្លែង

បាត់ដំបង ៖ យុវជនម្នាក់ សង្ស័យជិះម៉ូតូលឿន បានជ្រុលចង្កូតធ្លាក់ចូលលូមុខទឹក បណ្តាលអោយបាក់កស្លាប់ភ្លាមៗ នៅនិងកន្លែង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯងខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជាង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខលូ៦ ស្ថិតក្នុងក្រុមទី១៧ ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿងធ្វើដំណើរតាមផ្លូវលើខ្នងអាងភៀសទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតធ្លាក់ចូលលូមុខទឹកបណ្តាលអោយបាក់កស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅនិងធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សាលី