Connect with us

ព័ត៌មានជាតិ

រថយន្តធុនធំ០២គ្រឿង បុកប៉ះគ្នាពេញទំហឹង បណ្តាលអោយមនុស្ស០២នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់ បុរសអ្នកបើកបរម្នាក់និងព្រូរថយន្តម្នាក់ បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តពីរគ្រឿង បុកប៉ះគ្នានៅវេលាម៉ោង ៧ និង៥០នាទី ថ្ងៃទី២៧ ខែមេសា ឆ្ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវហាយវេ ត្រង់ចំណុចផ្លូវបំបែកបាហៃ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដស្ទូចម៉ាក HYUNDAI ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3G-3898 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន ភ្លាមនោះក៏មានរថយន្តកូរ៉េដឹកថ្ម ម៉ាក HYUNDAI ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 3B-9809 បើកបរដោយបុរសម្នាក់និងព្រូម្នាក់ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលមកបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់​ស្រាលទាំងពីរនាក់តែម្តង ចំណែករថយន្តខូចខាតយ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុ និងដឹកបញ្ជូនជនរងគ្រោះ​ទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានរថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី