Connect with us

ព័ត៌មានជាតិ

ភ្លើងឆេះព្រៃ រាលដាលចូលចំការអំពៅ ខូចខាតអស់ចំនួន៤ហិចតា

បាត់ដំបង ៖ អគ្គិភ័យមួយបានឆាបឆេះព្រៃ រហូតរាលដាលដល់ចំការអំពៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ពន្លត់ នៅវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៤ នៅចំណុចក្រុមទី៣ ស្ថិតក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល  ខេត្តបាត់ដំបង។

ករណីអគ្គីភ័យកើតឡើងខាងលើនេះ បង្ករឡើងដោយភ្លើងឆេះព្រៃ រហូតឆេះរាលដាលចូលចំការអំពៅបណ្តាលអោយខូចខាតអស់ទំហំផ្ទៃដី ចំនួន០៤ហិចតា ដែលមានម្ចាស់ឈ្មោះ សាន ស្រីឡាវ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល  ខេត្តបាត់ដំបង។។

ជាមួយគ្រោះអគ្គីភ័យខាងលើនេះដែរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសង្ហា សហការជាមួយសមត្ថកិច្ចជំនាញបានចេញអន្តរាគមន៍ចុះជួយពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តផងដែរ ៕
ដោយ ៖ សាលី