Connect with us

សន្តិសុខ និង សង្គម

អគ្គិភ័យ ឆាបឆេះលំនៅដ្ឋានពលរដ្ឋ ០១ខ្នង ទាំងស្រុងនៅស្រុករុក្ខគីរី

បាត់ដំបង ៖ សង្ស័យឆ្លងចរន្តអគ្គិសនី បណ្តាលអោយឆេះលំនៅដ្ឋានរបស់ពលរដ្ឋ ចំនួន០១ខ្នងទាំងស្រុង ខណៈដែលម្ចាស់ផ្ទះមិនបាននៅ ជាប់រវល់ទៅចូលរួមកម្មវិធីបងប្អូន ។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភះ  ឆ្នាំ២០២២ នៅចំណុចប៉ាលហាល  ស្ថិតក្នុងភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងបាំងស័ង្កសី និងដំបូលប្រក់ស័ង្កសី (ឆេះទាំងស្រុង)  ជាមួយនឹងសម្ភារខូចខាតរួមមាន ៖ អង្ករ ១០០គីឡូក្រាម, ប្រាក់ខ្មែរអស់ ១,០០០,០០០(មួយលានរៀល), ជី ០៣ការ៉ុង, ថ្នាំបាញ់ស្រូវ ០៣កាដុង, កង់ ០១គ្រឿង និងងាប់បង្កងអស់ ចំនួន៥០០ក្បាលផងដែរ ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះដែរភ្លាមៗនោះ សមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារផ្លូវតូច និងឆ្ងាយពិបាកក្នុងការធ្វើដំណើរ ៕

ដោយ ៖ សាលី