Connect with us

សន្តិសុខ និង សង្គម

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកថ្នាំញៀនខុសច្បាប់

បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង ។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៦និង៤៥នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបឹងបែកក្រឡ ស្ថិតក្នុងភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ឈ្មោះ សោម សុខរ៉ាយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបង ជាមួយវត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៍សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៍សថ្លា សង្ស័យមានសារធាតុញៀនចំនួន០៣ថង់ ទំងន់ ២,៣១ក្រាម (ទាំងសំបក) និងទូរស័ព្ទដៃចំនួន០១គ្រឿង ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

ដោយ ៖ សាលី