អភិបាលខេត្តប៉ៃលិនអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

1

ខេត្តប៉ៃលិន ៖នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ គណ:កម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានរៀបចំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតនៅក្នុងសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក្រោមអធិបតីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន, ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត, ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាព, មន្រ្តីនគរបាលនគរបាលខេត្ត មន្រ្តីកងរាជអាវុធហត្ថខេត្ត គណៈកម្មការរៀបចំការបោះឆ្នោតទាំង៨ឃុំ សង្កាត់ផងដែរ។

ក្រោយពីឯកឧត្តម ចេង ញ៉ាន់ ប្រធានគណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានអាន របារយការណ៍ស្តីអំពីលទ្ធផលការងារនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥រួចមក លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើ ងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើរការ ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ប្រកបដោយប្រសិទ្ធភាព និងមានការរីកចម្រើនជាលំដាប់ ដោយមានច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់គោលមួយចំនួនទៀតផងដែរ។

លោកជំទាវអភិបាលខេត្ត ក៏បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត ជាពិសេសត្រូវរួមគ្នាត្រួតពិនិត្យ ពិភាក្សាពីបញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះ ដែលនៅមិនទាន់បានអនុវត្ត និងចូលរួមក្នុងការដោះស្រាយបញ្ហា ដើម្បីឱ្យបានកាន់តែល្អប្រសើរឡើង ឆាប់រហ័សទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ សំដៅខិតខំប្រឹងប្រែងបម្រើសេវាសាធារណ:ជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អបន្ថែមទៀត។

បើយោងតាមរបាយការណ៍របស់ឯកឧត្តម ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងថា  នៅក្នុងខេត្តមានគណបក្សនយោបាយចំនួន៥ មានគណបក្សប្រជានកម្ពុជា គណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសញ្ជាតិកម្ពុជា មានការិយាល័យបោះឆ្នោត ១១៨ការិយាល័យ និងមានអ្នកគ្រប់អាយុបោះឆ្នោត៤២២៦២នាក់ ៕