Connect with us

ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងប្រគល់អំណោយជូនលោកគ្រូ អ្នកគ្រូ និងសិស្សមត្តេយ្យនៅសាលាបឋមសិក្សាបញ្ញា

បាត់ដំបង ៖ លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមត្តេយ្យ នៅសាលាបឋមសិក្សាបញ្ញា ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនគណៈគ្រប់គ្រងសាលារួមមាន ៖ ទឹកបរិសុទ្ធ ចំនួន ១០កេសធំ នំគ្រប់មុខនិងសម្ភារៈបង្រៀន ចំនួន ១៥ប្រអប់ និងថវិកាប្រគល់ជូនលោកគ្រូ អ្នកគ្រូ ចំនួន ៣០នាក់ ម្នាក់ៗ ៤ម៉ឺនរៀល និងសិស្សានុសិស្ស ចំនួន ៤៥នាក់ ម្នាក់ៗ ១ម៉ឺនរៀល និងឃីដ ១កញ្ចប់ ។

ក្រៅពីការសួរសុខទុក្ខ និងនាំអំណោយខាងលើ​ ក្រុមការងារ ក៏បានប្រគល់ជូនក្រុមជាងដែលកំពុងសាងសង់អគារសាលាបឋមសិក្សាបញ្ញា ១ខ្នង មាន ៥បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ រួមមាន ៖ អង្ករ ចំនួន ១០ការ៉ុង, មី ចំនួន ៦កេស, ត្រីខ ចំនួន ១០០កំប៉ុង, ទឹកត្រី-ស៊ីអ៊ីវ ចំនួន ៥យួរ, ទឹកបរិសុទ្ធ ចំនួន ៥កេស និងថវិកា ក្រុមជាង ១៥នាក់ ម្នាក់ៗ ២ម៉ឺនរៀលផងដែរ ៕

ដោយ ៖ Pa J