Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី វង្ស វិត នាំថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជាប្រគល់ជូនគ្រួសារនិវត្តជន និងគ្រួសារមរណៈ

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីនគរបាល នាំយកថវិកា ស.ម.ន ប្រគល់ជូនដល់តំណាងគ្រួសារសពនិវត្តជន និងមន្រ្តីនគរបាលមរណៈ ។

លោកវរសេនីយ៍ឯក យី ប៊ុនរឿង នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថវិកា ស.ម.ន ដែលក្រុមការងារនាំយកប្រគល់ជូន តំណាងគ្រួសារសពនិវត្តជន និងមន្រ្តីនគរបាលមរណៈ នាពេលនេះ សរុបមានចំនួន ១៨,០០០,០០០រៀល (ដប់ប្រាំបីលានរៀលគត់) ។ ដោយត្រូវប្រគល់ជូន ៖ ១.លោកស្រី រឿន សម្ផស្ស តំណាងគ្រួសារសពលោកវរសេនីយ៍ត្រី ឌី ម៉ារឿន (និវត្តជន)

នូវទឹកប្រាក់ចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀលគត់) មរណភាព ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ។ ២.លោក ញាណ សារី តំណាងគ្រួសារសព លោកអនុសេនីយ៍ទោ ញាណ យុង ( និវត្តជន) នូវទឹកប្រាក់ចំនួន៦,០០០,០០០៛ (ប្រាំមួយលានរៀលគត់) មរណភាពថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១  ដោយរោគាពាធ ។ ៣.លោកស្រី ពុធ ថា តំណាងគ្រួសារសព លោកអនុសេនីយ៍ទោ គយ ហុន មន្រ្តីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នូវទឹកប្រាក់ចំនួន៦,០០០,០០០៛ (ប្រាំមួយលានរៀលគត់) មរណភាពថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ។ 

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ជួសមុខឲ្យលោកឧត្តមសេនីយ៍ទោស្នងការ លោកសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់ភរិយា-ប្តីឬម្តាយ ឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ។

ឆ្លើយតបទៅនឹងនាំថវិកានេះ តំណាងក្រុមគ្រួសារនៃសព និងក្រុគ្រួសារនិវត្តជន ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅទឹកចិត្ត មិនអាចកាត់ថ្លៃបាន មកលើក្រុមគ្រួសារនៃសព និងមន្រ្តីនិវត្តជន សូមគោរពជូនពរ ពុទ្ធពរ ៤ ប្រការ គឺ អាយុវណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ KPN