Connect with us

សន្តិសុខ និង សង្គម

ជនជាតិថៃម្នាក់ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួន បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យ ជាជនជាតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការចាប់ខ្លួន បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ ដោយចោទប្រកាន់ពីបទ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ថាត់សាណៃ ធានហេង ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិថៃ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២ តាមរយៈការរាយការណ៍ព័ត៌មានពីសន្តិសុខយាមនៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 

ការឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន ដូចជា ៖ គ្រឿងញៀនម៉្សៅក្រាមពណ៌សថ្លាចំនួន០១កូនថង់កិប ស្មើនឹងទម្ងន់៣,៤៧ក្រាម, គ្រឿងញៀនម៉្សៅម៉៉ត់ពណ៌ស ចំនួន០២កូនថង់កិប ស្មើនឹងទម្ងន់់១,៩៨ក្រាម និងទូរស័ព្ទដៃ១គ្រឿង ។ 

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងទទួលការងារប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយសាកសួរ ជនសង្ស័យខាងលើ ត្រូវកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្តន្ទាទោស តាមនីតិវិធីច្បាប់ ៕ 

ដោយ ៖ KPN