Connect with us

សន្តិសុខ និង សង្គម

ពលរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ០៣គ្រាប់ ខណៈកាប់ព្រៃដំបូកស្រែ

បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ ខណៈពេលដែលពួកគាត់ ចុះកាប់ព្រៃដំបូកស្រែ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅចំណុចភូមិព្រៃទទឹង ឃុំបាយដំរាំ   ស្រុកបាណន់ ខេត្តបាត់ដំប ។

សមត្ថកិច្ចបានអោយដឹងថា ពលរដ្ឋដែលប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌខាងលើ មានឈ្មោះ ចឹក ញន  ភេទប្រុស អាយុ៥៥ឆ្នាំ និងឈ្មោះ ឈុំ ឈឿប ភេទប្រុស អាយុ៥៣ រស់នៅភូមិព្រៃទទឹង  ឃុំបាយដំរាំ ស្រុកបាណន់ បានប្រទះឃេីញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះចំនួន ៣គ្រាប់ រួមមាន ៖ ១-គ្រាប់ ៦០ មីលីម៉ែត្រ ចំនួន១គ្រាប់, គ្រាប់មីនកង្កែប ចំនួន០១គ្រាប់ និងក្បាលគ្រាប់ ៦០មីលីម៉ែត្រ ចំនួន០១គា្រប់ ។

សមត្ថកិច្ច បានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ទាំង០៣គ្រាប់ខាងលើ រហូតមកដល់ពេលនេះ ត្រូវបានយកមករក្សាទុកប្រគល់អោយខាងមន្ត្រីអង្គភាពស៊ីម៉ាក់ ដើម្បីយកធ្វើការដុតកម្ទេចចោល នៅពេលក្រោយ ៕ 

ដោយ ៖ សាលី