Connect with us

សន្តិសុខ និង សង្គម

ពលរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ០១គ្រាប់ក្នុងដីចំការ

បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ នៅក្នុងដីចំការដែលអាស្រ័យផលជាច្រើនឆ្នាំមួយកន្លែង នៅចំណុចភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ។

 សមត្ថកិច្ចបានអោយដឹងថា ពលរដ្ឋដែលប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌខាងលើ មានឈ្មោះ ចក់ សាវុធ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបុះខ្នុរ  ឃុំចែងមានជ័យ ស្រុកបាណន់ បានប្រទះឃេីញគ្រាប់មីន ចំនួន ១គ្រាប់ នៅក្នុងដីចំការ ដែលខ្លួនបានអាស្រ័យផលជាច្រើនឆ្នាំ ជាប្រភេទគ្រាប់មីន៦៩ ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅពិនិត្យជាក់ស្តែង និងបានរាយការណ៍បន្ត ទៅមន្ត្រីអង្គភាពស៊ីម៉ាក់ មកទទួលយកដើម្បីរក្សារទុកធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ ៕

ដោយ ៖ សាលី