Connect with us

សន្តិសុខ និង សង្គម

ប្តីប្រពន្ធ មួយគូរ បបួលគ្នាផឹកទឹកថ្នាំបាញ់ស្មៅ ធ្វើអត្តឃាត ចុងក្រោយ ម្នាក់ស្លាប់ ម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់

ប៉ៃលិន ៖ ប្ដីប្រពន្ធពីរនាក់ ព្រោះតែគិតថា ឪពុកម្តាយបំបែកជីវិតគូរ បានរបស់ខ្លួន បបួលគ្នាផឹកទឹកថ្នាំបាញ់ស្មៅ ធ្វើអត្តឃាតទាំង២នាក់ តែចុងក្រោយ ស្លាប់ម្នាក់ និង ម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ។ 

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ នៅក្នុងចំការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធ ខាងលើ មានឈ្មោះ មាស នី ភេទស្រី អាយុ៣៩ឆ្នាំ ជាកសិករចាំចំការកៅស៊ូឲ្យគេ (ស្លាប់) និងប្ដីឈ្មោះ ប៉ាន់ ពឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ ទាំងពីរនាក់ប្តីប្រពន្ធជាអ្នកចំណាកស្រុក មករស់នៅក្នុងខេត្តប៉ៃលិន អស់រយ:ពេល១០ឆ្នាំ ទើបមានកូនតូចម្នាក់ ភេទប្រុស អាយុជាង២ខែ ។  នៅថ្ងកើតហេតុ ទាំង២នាក់ បានផឹកស្រាស្រវឹង ស្របពេលដែលឪពុកម្តាយខាងប្រពន្ធនៅខេត្តស្វាយរៀង បានទូរស័ព្ទមកប្រាប់ឱ្យនាងជាប្រពន្ធ ប្រញាប់ទៅព្យាបាលជំងឺ នៅឯស្រុកកំណើត ព្រោះរាល់ថ្ងៃនាងមានសុខភាពមិនល្អឧស្សាហ៍ឈឺ លុះប្តីស្មានថា គ្រួសារខាងប្រពន្ធបំបែកបំបាក់ទើបបបួលគ្នាផឹកថ្នាំទឹកខៀវតែម្តង ។

ក្រោយមកត្រូវបាន បងប្អូនបញ្ជូនមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ជាអកុសលស្រ្តីរងគ្រោះបានស្លាប់ ចំណែកប្ដីកំពុងត្រូវបានសង្គ្រោះអាយុជីវិតមនុស្ស ដោយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ៕ 

ដោយ ៖ Pa J