Connect with us

ព័ត៌មានជាតិ

គណះកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាល ស្តីពី ការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត

ប៉ៃលិន ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពី ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត ជូនដល់សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ នៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុក នៃខេត្តប៉ៃលិន ។

បណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីយភាព លោក គង់ ជឺ អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ សិក្ខាកាមដែលសមាជិកគណៈកម្មការរៀបចំការបោះឆ្នោត ឃុំសង្កាត់ចំនួន៤០នាក់ ផងដែរ ។

លោក គង់ ជឺ អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានមានប្រសាសន៍ថា  គោលបំណង នៃវគ្គបណ្តុះបណ្តាល ស្តីពី ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោតនេះ គឺ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្ត ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ពីគណបក្សនយោបាយ និងគណៈកម្មការរៀបចំការបោះឆ្នោត ឃុំសង្កាត់ កាត់បន្ថយនូវកំហុសឆ្គង ក្នុងការបំពេញលក្ខខណ្ឌដែលកំណត់ដោយច្បាប់ និងកំហុសឆ្គងទិន្ន័យបញ្ជីនេក្ខជន ដែលបំពេញមិនបានត្រឹមត្រូវ ។

លោកបានបន្តថា ហើយគិតមកដល់ពេកនេះយើងបានឆ្លងផុតដំណាក់កាលទី១ គឺ ការការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយបញ្ជីបោះឆ្នោតផ្លូវការនេះត្រូវបានចេញ អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ។ បច្ចុប្បន្ននេះយើងកំពុង តែឈានចូលដំណាក់កាលទី២ គឺ ដំណើរការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ហើយដំណើរការនេះមានសារៈសំខាន់ណាស់ ជាពិសេស សិក្ខាកាមយើងដែលកាន់ផ្នែករដ្ឋបាល ត្រូវតែចេះប្រើប្រាស់ ព្រោះថាការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយនៅពេលនេះ គឺ យើងប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដើម្បីធ្វើការចុះបញ្ជី ។

លោកក៏បានផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ស្តាប់គ្រូឧទ្ទេសធ្វើបទបង្ហាញតាមផ្នែកនីមួយៗ ហើយចំនុចណាដែលឆ្ងល់ត្រូវសួរអោយបានត្រឹមត្រូវដើម្បីអោយគ្រូឧទ្ទេសពន្យល់បានក្បោះក្បាយនិងច្បាស់លាស់ ៕

ដោយ ៖ Pa J