Connect with us

សន្តិសុខ និង សង្គម

ពិរុទ្ធជន ២នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនខុសច្បាប់

បាត់ដំបង ៖ ពិរុទ្ធជន ២នាក់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ត្រូវបានកម្លាំងអាវុធហត្ថស្រុកបវេល ធ្វើការចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះនៃ សាលាដំបូងខេត្តបាត់ដំបង ។

ក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៤៧៨-៤៧៩ ត.ព្រ  ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ របស់លោក ជា វណ្ណះ ចៅក្រមជំនុំជម្រះនៃ សាលាដំបូងខេត្តបាត់ដំបង បានបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនចំនួន២នាក់ រួមមាន ៖ ១-ឈ្មោះ ផាន់ ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ២-ឈ្មោះ ជី សំបូរ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ។

ក្រោយពេលឃាត់ខ្លួន ជនជាប់ចោទទាំង០២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ អនុវត្តន៍បន្តតាមនីតិវិធីបញ្ជូនទៅ តុលាការដើម្បីផ្តន្ទាទោ តាមច្បាប់ ៕

ដោយ ៖ សាលី