Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តពោធិ៍សាត់ ៣រូប នឹងត្រូវធ្វើពិធីប្រកាសផ្ទេរភារកិច្ច ចូលកាន់មុខតំណែងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ខាងមុខ

ពោធិ៍សាត់ ៖ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំនួន០៣រូប នឹងត្រូវធ្វើពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង ឱ្យចូលកាន់មុខតំណែង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ខាងមុខ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ។

អភិបាលរង នៃគណៈអភិបាលពោធិ៍សាត់ ទាំង០៣រូបនោះ រួមមាន ៖ ១-ផ្ទេរភារកិច្ច លោក ពៅ ពិសិដ្ឋ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាម ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។ ដោយផ្ទេរលោក អ៊ឹង គឹមលាង ពីអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបវិញ ។ ២-ផ្ទេរភារកិច្ច លោក លឹម សុខតូ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។ លោក ខូយ រីដា ពីអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងវិញ ។ ៣-តែងតាំង លោកស្រី ប៉ុក ណាឌី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសលោកស្រី ម៉ែន ផល្លី ត្រូវចូលនិវត្តន៍ ៕

ដោយ ៖ Pa J