Connect with us

សន្តិសុខ និង សង្គម

នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសចោរកម្ម

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ បង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធបទល្មើស ចោរកម្ម ។ 

លោក ឈូក ប៊ុនធឿន នាយផ្នែកនគរបាលយុត្តិធម៌ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ខា  សុផាន់ណាត ភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅភូមស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយចំនួន០១គ្រឿង និងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន០១គ្រឿងផងដែរ ។ 

លោកនាយផ្នែកបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី ចំណុចក្រុម០៥ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស មួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់ និងមិនដឹងចំនួនបានធ្វើសកម្មភាព យកពូថៅនិងកាំបិត កាប់ វាយផ្ដាច់សោរបន្ទប់ លួចយកទូរស័ព្ទម៉ាកអាយហ្វូនហ្វាយចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ថុន ថៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។

ក្រោយពេលទទួលបណ្ដឹងផ្ទាល់មាត់ រួចមកកំលាំងអធិការដ្ឋាន បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង ៕ 

ដោយ ៖ សាលី