(បាត់ដំបង) គ្រោះរាំងស្ងួតមិនមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ បានធ្វើអោយប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋសរុបប្រមាណចំនួន ៣៤៤០២ ហិកតា នៅស្រុកពីរផ្សេងគ្នា ក្នុងនោះមានស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង។ យោងតាមរបាយការណ៍របស់លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរធនធានទឹក និង ឧទុនិយម ខេត្តបាត់ដំបង បន្ទាប់ពីបានដឹកនាំមន្រ្តីជំនាញ សហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិសា្ថនស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ និងមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយស្រុក បានចុះពិនិត្យវាយតម្លៃស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ឃើញថា ផលប៉ះពាល់ ក្នុងស្រុកមោងឫស្សី...
(បាត់ដំបង) ថ្លែងក្នុងពិធីប្រគល់ភារកិច្ចបណ្តោះអាសន្នជូនដល់មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានជំរុញអោយមេប៉ុស្តិ៍ដែលទើបប្រកាសប្រគល់ភារកិច្ចថ្មី ត្រូវសហការជាមួយមេឃុំ និងត្រូវខិតខំធ្វើកិច្ចការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ លោកវរសេនីយ៍ទោ យុត តុងហូ បានលើកឡើងថា ក្នុងនាមការងារដឹកនាំប៉ុស្តិ៍ ទីមួយត្រូវមានសាមគ្គីភាពនៅក្នុងកម្លាំងទាំងនាយរងប៉ុស្តិ៍ ទាំងមន្ត្រី ពិសេសប្រជាការពារ ត្រូវតែយកចិត្តទុកដាក់ចំពោះគាត់ ព្រោះគាត់លះបង់ច្រើន ទាំងគ្រួសារ ទាំងពេលវេលា ហើយមិនមានប្រាក់ខែអ្វីនោះទេ...
សៀមរាប ៖ ពិតជាមិនធម្មតាទេ ក្រុមជនប្រដាប់អាវុធពេញដៃ មួយក្រុមប្រមាណជា៦នាក់ ហានធ្វើសកម្មភាពប្លន់រំដោះ យកអ្នកទោស គ្រឿងញៀនជាជនជាតិចិនម្នាក់ ពីមន្រ្តីពន្ធនាគារខេត្តសៀមរាប ពេលកំពុងការពារអ្នកទោស នៅក្នុងគ្លីនិកព្យាបាលមាត់ធ្មេញយីហោ ជុំ ចិន្ដា ដែលមានទីតាំងនៅក្បែរហាងបបរសរាជនី ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។ តាមប្រភពបឋមពីកន្លែងកើតហេតុ និងរូបភាពកាំម៉ារ៉ាសុវត្ថិភាព មន្ត្រីពន្ធធានាគារខេត្តសៀមរាប ដែលជាអ្នកការពារអ្នកទោស...
ខេត្តបាត់ដំបង! បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលកំពុងជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តដឹកទំនិញធុនតូចបុកពេញទំហឹងនៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហៃវ៉េ ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដា ឃ្លិចពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AP-4117 បើកបរដោយបុរសវ័យចំំណាស់ម្នាក់ ឈ្មោះ ឆេង ឈុន អាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់...
ភ្នំពេញ៖ បុរសអ្នកបើកកង់បីម្នាក់ដែលជិះបញ្ច្រាសទិស ហើយទាញដែកទីបបម្រុងវាយអ្នកបើកបររថយន្ដ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម បង្កឲ្យមានការភ្ញាក់ផ្អើល និងចែកចាយពេញបណ្ដាញសង្គម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដើម្បីយកមកធ្វើការសួរ និងចាត់ការតាមនីតិវិធីចំពោះសកម្មភាពដែលបានប្រព្រឹត្ត។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញវីដេអូ នៅលើបណ្តាញសង្គមភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវធ្វើការស្រាវជ្រាវ រកអ្នកបើកបរម៉ូតូកង់បី...
ព្រះវិហារ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការណ៍ជាមួយអធិការដ្ឋាននគរបាលស្រុកគូលែន បានចុះស្រាវជ្រាវ និងកំណត់សញ្ញាករណីចោរកម្មឈានដល់ការបង្រ្កាបទីតាំចោរលួចម៉ូតូយកមករក្សាទុកមួយកន្លែងនៅស្រុកគូលែនឃាត់ខ្លួនជងសង្ស័យពីរនាក់។ តាមរបាយការណ៍របស់អធិការនគរបាលស្រុលគូលែនបានអោយដឹងថាដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារនិងការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅបានឈានដល់ការឃាត់ជនសង្ស័យពីរនាក់នៅនឹងទីតាំងផ្ទះមួយកន្លែងដែលស្ថិតនៅចំណុចបេងដូប ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ជាមួយគ្នានោះ បានដកហូតវត្ថុតាងរួមមាន៖ ឡានចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងបំណែកម៉ូតូជាច្រើនគ្រឿងទៀតដែលបានដោះចេញពីម៉ូតូ។ ការឈានដល់ការបង្រ្កាបនេះដោយសារតែមួយរយះនេះមានសកម្មភាពចោរកាច់សោរម៉ូតូតាមផ្ទះសម្បែង និងតាមស្រែចម្ការរបស់ប្រជាពលរដ្ឋជាញឹកញាប់។
(បាត់ដំបង) នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលសន្និបាតនេះប្រព្រឹត្តិទៅនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្នាក់ដឹកនាំនិងសមាជិកលេខាធិការដ្ឋានរៀបចំការបោះឆ្នោតទូទាំង២៥រាជធានី តំណាងបណ្ដាគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិល...
(ខេត្តឧត្តរមានជ័យ) ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសំណូមពរទៅដល់ក្រុមហ៊ុនផ្សារសំរោង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយរៀបចំសណ្តាប់ធ្នាប់ ក្រោយមានអាជីករាប់សិបនាក់យកផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរបង្កការកកស្ទះពិបាកដល់ការរស់នៅនិងធ្វើដំណើរផងដែរ។ ប្រជាពលរដ្ឋបានអោយអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះថា ជិត៣ឆ្នាំមកហើយដែលអាជីវកបាននាំគ្នាមកលក់នៅលើផ្លូវបេតុងសាធារណៈក្បែផ្សារសំរោងមួយនេះ ដោយពួកគាត់មកលក់តៗគ្នារហូតពេញផ្លូវតែម្តង ហើយមិនដែលឃើញមានខាងក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធណាមួយចុះមករៀបចំឡើយធ្វើអោយពួកគាត់ជាម្ចាស់ផ្ទះមិនមានផ្លូវចូលឡាន ចូលម៉ូតូ ជាពិសេសពួកគាត់មានការព្រួយបារម្ភខ្លាចមានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងដោយយថាហេតុណាមួយមិនមានផ្លូវសំរាប់រថយន្តពន្លត់អគ្គីភ័យចូលទៅសង្គ្រោះបានទាន់ពេល។ ពាក់ព័ន្ធទៅនិងការលើកឡើងខាងលើនេះដែរ លោកស្រី ឡាញ់ សុខា ប្រធានក្រុមហ៊ុនផ្សារសំរោង បានអោយដឹងថា តាមពិតខាងផ្សារគឺចង់រៀបចំសណ្តាប់ធ្នាប់ណាស់ ព្រោះផ្សារមានកន្លែងអោយគាត់លក់ដូរ តែខាងក្រុងមិនអនុញ្ញាតអោយរៀបចំសណ្តាប់ធ្នាប់ទេ បើទោះបីជាគាត់បានស្នើសុំជាច្រើនឆ្នាំមកហើយ រួមទាំងប៉ូលិសប៉ុស្តិ៍នៅនឹងផងដែរគាត់មិនព្រមសហការទាល់តែសោះ...
បន្ទាយមានជ័យ! យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៥នាក់បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ១៣និង១៥នាទី ថ្ងៃទី១៥.ខែសីហា ឆ្ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងកើតភ្នំលៀប ស្ថិតក្នុងភូមិភ្នំ លៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដសេរីទំនើបមួយគ្រឿងម៉ាក FORTUNER ពណ៌ ស.ពាក់ ស្លាក លេខ ភ្នំពេញ 2AQ-2299 បើកបរដោយបុរសម្នាក់ និង អ្នករួមដំណើរ ០៤នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ...
ព្រះវិហារ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចិ នឹងតែងតាំងមុខដំណែងមន្រ្តីនគរបាលជាតិ សារផ្ដាំផ្ញើររបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាល់ជាតិជំនួសការដឹកនាំការងារព្រំដែនរួមទទួលទិលភូមិភាគទី៣ ភូមិភាគទី៤ នឹងភូមិភាគទី៥ ជូនចំពោះសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹកនិងសិក្ខាកាមទាំអស់ ដែលបានចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច នឹងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ។ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ខេង សុហ្វិណេ សូមសំម្ដែងនូវការកោតសរសើរដោយស្មោះចំពោះ គណៈគ្រប់គ្រង គ្រូបង្វឹក...