ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបង្រៀនបងប្អូនប្រជាពលរដ្ឋឱ្យចេះគូសលើសន្លឹកឆ្នោតបានត្រឹមត្រូវ ក្នុងប្រអប់តែ១ របស់គណបក្សប្រជាជនកម្ពុជាដែលស្ថិតនៅលេខរៀងទី១៨ កុំឱ្យជឿតាមការឃោសនារបស់ក្រុមជនអគតិដែលបន្លំខ្លួនជាក្រុមការងារបស់គណបក្សប្រជាជនកម្ពុជា ហើយណែនាំឱ្យគូសលើសន្លឹកឆ្នោតច្រើនកន្លែង ដែលធ្វើឱ្យសន្លឹកឆ្នោត ក្លាយជាមិនបានការ និងបើជួបក្រុមទាំងនេះត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជាបន្ទាន់។ ឯកឧត្តម រ័ត្ន ស្រ៊ាង...
បាត់ដំបង ៖ ក្មេងសិស្សសាលាម្នាក់ បានបាក់ជើងជាច្រើនកំណាត់ និងម្នាក់ទៀតរងរបួសស្រាល ក្រោយជិះម៉ូតូ ជ្រុលទៅបុករ៉ឺម៉កដឹកទឹក នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ពានវត្តគរ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរទេះរ៉ឺម៉កដឹកទឹកមួយគ្រឿងបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាBeat ពណ៌ក្រហមលាយសមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AO-4865 បើកបរដោយយុវសិស្សម្នាក់ឈ្មោះ ឆេង...
ប៉ៃលិន ៖ លើកឡើងក្នុងកិច្ច ប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិនលើកទី៤៩ អាណត្តិទី៣ ក្រោមការចូលរួមពីសំណាក់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តនៅសាលប្រជុំធំសាលាខេត្តកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញឲ្យអាជ្ញារធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ពេលដោយមិនរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈចំនួន៤រួមមាន ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក ទី៤៨...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅទីលាន អាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងខេត្តបាត់ដំបង បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនថ្នាំញៀន ពង្រឹងការងារអប់រំបង្ការ” ។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី...
បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅបុកជាមួយរថយន្តច្នៃមួយគ្រឿង នៅវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចបង្គោលគីឡូលេខ ២៧១-២០០ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តច្នៃដឹកសម្ភារពណ៌ខ្មៅលាយលឿង មួយគ្រឿង គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ ឈ្មោះ ដាស់ ឌឿប អាយុ២២ឆ្នាំ...
ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន បេក្ខភាពតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនខេត្ត រួមនឹងក្រុមការងារចុះជួយឃុំ និងភូមិ កាលពីថ្ងៃទ៩កក្កដា២០២៣បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិកបក្សជាង ៤០០នាក់ នៅឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្សព្វផ្សាយគោលនយោបាយបក្ស និងណែនាំពីរបៀបគូសសន្លឹកឆ្នោត។ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា...
បាត់ដំបង ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងផែ្នកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៥ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡេង ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ពាក់ព័ន្ធករណី...
បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធនាយការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដែង ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៧និង៤០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្ត បាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់...
បាត់ដំបង ៖ នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង ។ ក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ...
បន្ទាយមានជ័យ ៖ ដើម្បីចូលរួមក្នុងវិស័យព្រះពុទ្ធសាសនា លោក ចៅ ជីអាន ប្រធាសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារទាំង៩ក្រុងស្រុក ដង្ហែទានព្រះវស្សា វេប្រគេនដល់ព្រះសង្ឃ ចំនួន៩វត្ត នៃក្រុងស្រុកទាំង៩ ទូទាំងខេត្តបន្ទាយមានជ័យ ។ ជាមួយនឹងការដង្ហែទានព្រះវស្សា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ បានវេប្រគេនទានព្រះវស្សា ចំនួន៣វត្ត ក្នុងនោះក្រុងសិរីសោភ័ណ មានវត្តជ័យមង្គលទឹកថ្លា ត្រូវបានក្រុមការងារយុវជនកម្ពុជា (ក្រុម១៥៧)...