បាត់ដំបង ៖ មនុស្សប្រុសស្រី០៣នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរកើតឡើងរវាងម៉ូតូពីរគ្រឿង ប៉ះគ្នាពេញទំហឹងនៅវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឃ្លិចពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AG-3956 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ...
បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបន្តដឹកនាំ និងជួបសំណោះសំណាលជាមួយសមាជិកក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកបវេល ខេត្តបាត់ដំបង ។ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ប៉ៃលិន ៖ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលប៉ៃលិន បានដឹកនាំក្រុម ការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោល នយោបាយ របស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជាង ៤០០នាក់ នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដែលជាថ្ងៃទី០៣ នៃយុទ្ធនាការឃោសនា...
បាត់ដំបង ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សផឹកស្រាស្រវឹងប្រចាំថ្ងៃ ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ១១និង២០នាទី ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច៩៩ អូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុងក្រុមទី៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ជនរងគ្រោះឈ្មោះ អុន ណេម ភេទប្រុស អាយុប្រហែល ៣៦ឆ្នាំ ជាមនុស្សស្រវឹងស្រាជាប្រចាំ...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ពិន ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឈើទាល បានអញ្ជើញដឹកនាំសមាជិកសមាជិកាប្រមាណចំនួន ១២២២នាក់ចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅស្នាក់ការបក្សឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ នាឱកាសនោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងអង្គពិធីបានទស្សនាពិធីបើកយុទ្ធនាការឃោសនា ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
បាត់ដំបង ៖ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ នាឱកាសនោះ សម្ដេចក្រឡាហោម...
បន្ទាយមានជ័យ ៖ ថ្ងៃដំបូងទី១ ខែកក្កដា ឆ្នាំ២០២៣ នៃការបើកយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត ជ្រេីសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណជិត២ម៉ឺននាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឧបកនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានដង្ហែក្បួនឃោសនារកសម្លេងឆ្នោតយ៉ាងគគ្រឹកគគ្រេង ។ លោកឧបកនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងទៅកាន់សមាជិកក៏ដូចជាពលរដ្ឋថា ជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩...
ប៉ៃលិន ៖ ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបានដឹកនាំសមាជិក សមាជិការជិត១ម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃដំបូងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ មុននិងបើកយុទ្ធនាការហែក្បួនរបស់គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនឯកឧត្តម អ៉ី ឈាននិងលោកជំទាវបាន ស្រីមុំ សូមអោយប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតបានគ្រប់គ្នានិងបោះជូនគណបក្សប្រជាជនដែលមានលេខរៀងទី១៨ ។ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាការបោះឆ្នោតអោយខ្លួនឯងដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសដែលមានសម្តេចជោហ៊ុន សែនជានាយករដ្ឋមន្រ្តីបាននាំមកនៅសន្តិភាពហើយតែងតែគិកគូរពលរដ្ឋជានិច្ច។ជាពិសេសគោលនយោបាយ៧ចំនុចដែលគណបក្សប្រជាជនឈ្នះមន្រ្តីរាជការ...
បន្ទាយមានជ័យ ៖ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង រវាងយុវជនកម្ពុជា និងយុវជនម៉ាឡេសុី កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក ហង្ស ស៊ីផា បានផ្តល់ទីតាំងបោះតង់ និងរៀបចំពិធីអាហារសាមគ្គីរវាងថ្នាក់ដឹកនាំខេត្ត ជាមួយប្រតិភូនិស្សិតសាកលវិទ្យាល័យ USIM ប្រទេសម៉ាឡេសុី និងយុវជន ស ស យ ក ខេត្តបន្ទាយមានជ័យ នៅទីតាំងម៉ាទីនស្ពត ( Matin Sport...
បាត់ដំបង ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដបាត់ដំបង និងសហការី បានសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនបងប្អូនអ្នករត់ម៉ូតូឌុបកម្មករ និងអ្នកសារព័ត៌មានដែលមានជីវភាពខ្វះខាត ចំនួន៥២៣គ្រួសារ ក្នុងក្រុងបាត់ដំបង ។ ឯកឧត្តម សុខ លូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...