ភ្នំពេញ ៖ សកម្មភាពរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការហ្វឹកហ្វឺន ដោយប្រើក្បាច់គុនកាច់ឃ្លេ ដើម្បីជាយុទ្ធសាស្ត្រក្នុងការទប់ទល់ប្រឆាំងជាមួយនឹងជនសង្ស័យអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ការហ្វឹកហ្វឺន ប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ៕
ភ្នំពេញ៖ នគរបាលជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងការិយាល័យ (ក៤) ដោយមានការសម្របសម្រួលពីស្ថាប័នតុលាការ ស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀនចាប់ខ្លួនបុរសជនជាតិថៃ ២នាក់ រឹបអូសថ្នាំញៀនប្រមាណ ៤៦៥ដុំ ស្មើនឹង៤៦៥គីឡូក្រាម ។ ខណៈពេលនេះសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ កំពុងធ្វើតេស្តជាក់ស្តែង ដើម្បីរកសារធាតុញៀនពិតប្រាកដ ៕
ពោធិ៍សាត់ ៖ ម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់អនឡាញ មួយកន្លែងនៅក្នុងភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរំលេច ចុះបង្ក្រាបកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ។ លោក នាង វុទ្ធ អធិការនគរបាលស្រុកបាកាន បានអោយដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រំលេច ក្រោមការបញ្ជារបស់លោក បានចុះអនុវត្តន៍ជាក់ស្តែងបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់តាមទូរទស្សន៍អនឡាញ នៅចំណុចភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់...
បាត់ដំបង ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបជាមួយគណៈប្រតិភូដែលជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង ។ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន...
បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាទស្សនៈវិស័យ និងជំហានដំបូង គឺ ប្រែក្លាយតំបន់ភ្នំកងវ៉ា មុនតំបន់ភ្នុំឯទៀត នៅខេត្តបន្ទាយមានជ័យ ទៅជារមណីដ្ឋានទេសចរណ៍ផង និងធ្វើបុណ្យផង ។ ការលើកឡើងយ៉ាងដូចនេះ ក្នុងឱកាសដែលលោកអញ្ចើញដាំដើមឈើ ក្នុងពិធីបុណ្យរុក្ខទិវា នាភ្នុំកងវ៉ា ដែលមានដើមឈើជាងពីរពាន់ដើម ត្រូវដាំស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៩ ខែសីហា...
ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង០៨ និង៣០នាទីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជុំស្តីទីថា ករណីជនមិនស្គាល់មុខចំនួន០២នាក់ ដោយប្រើមធ្យោបាយម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿង មិនបានសម្រេច ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ឡាប សុភី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង កើតហេតុនៅចំណុចគល់ស្ពានបេតុង ស្ថិតនៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។...
ភ្នំពេញ៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មាន បរិមាណសរុប ៤,៥លានតោន ទៅទៅកាន់ទិសដៅ ៦៨ប្រទេស ដោយមានការថយចុះចំនួន –១៩,២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងរបាយការណ៍ការនាំចេញកសិផលនៅក្រៅប្រទេស ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នៅថ្ងៃទី៨ ខែសីហានេះថា ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ រួមមាន អង្ករចំនួនជាង ៣៦ម៉ឺនតោន ស្រូវចំនួនជាង ១,៥លានតោន និងកសិផលក្រៅពីស្រូវ–អង្ករចំនួនជាង...
លោក អេម ពៅ ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ក្រុងសិរីសោភ័ណនិងអនុប្រអានប្រធានផ្នែកសមាជិកទាំងអស់សូមអបអរសាទរដោយស្មោះ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងសំណល់រឹងទីប្រជុំជន បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ គ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន តាមប្រព័ន្ធថ្នាល់ជាតិ( NSWM-PLATFORM) ដែលប្រារព្ធធ្វើនៅឯសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការអនុវត្តតាមប្រព័ន្ធថ្នាលជាតិនេះ...
ភ្នំពេញ ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងា កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយគត់ ៕