បន្ទាយមានជ័យ ៖ ហេតុការគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងរថយន្តដឹកដីធុនធំ និងរថយន្តហ្វតដឹកព្រះសង្ឃ បណ្តាលអោយព្រះសង្ឃ៥អង្គ រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ហេតុការគ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥៦ ស្ថិតនៅចំនុចភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ តាមអ្នកឃើញហេតុការ បានអោយដឹងថា មុនពេលកើតហេតុ គឺ រថយន្តហ្វតពាក់ស្លាកលេខបន្ទាយមានជ័យ 2G-6000 បើកបរពីជើងទៅត្បូងលុះដល់ចំនុចកើតហេតុ...
បាត់ដំបង ៖ ផ្ទះឈើ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច ចុះអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៤ម៉ែត្រx៨ម៉ែត្រ តសំយ៉ាបថែម ៤ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី បណ្តាលអោយខូតខាតអស់ទាំងស្រុង ដែលមានម្ចាស់ផ្ទះឈ្មោះ...
បាត់ដំបង ៖ រថយន្តដឹកទំនិញធុនធ្ងន់ មួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ផ្ងារជើង ចូលប្រឡាយរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តាយផ្លូវហៃវេ ត្រង់ចំណុចភូមិស្វាយធំ ឃុំអូរដំបូង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក HYUNDAI ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 3A-4879...
បាត់ដំបង ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បុកប៉ះជាមួយនិងរថយន្តនីសាន់ ពេញទំហឹងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩និង១៧នាទី ថ្ងៃទី០៧ ខែសីហា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវហៃវេត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងវម៉ាកហុីយានដាយ.(Hyundai) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2803 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវហៃវេ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបំបែកជាបួន ភ្លាមនោះក៏ស្រាប់តែមានរថយន្តនីសាន់ចង្កូតស្តាំ ពណ៌ទឹកប្រាក់...
បាត់ដំបង ៖ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ជាម្ចាស់ PassAppម្នាក់ ក្រោយមានបំណងមិនល្អ បង្កអោយស្រ្តីភ្ញៀវទេសចរណ៍ជនជាតិបារាំងម្នាក់ ភ័យលោតចុះពីលើ PassApp បណ្តាលអោយរងរបួសបាក់ឆ្អឹងបាតដៃ និងដាច់រលាត់មុខមាត់ ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអោយដឹងតាមផេកហ្វេសប៊ុកផ្លូវការ របស់ខ្លួនថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មានឈ្មោះ ទេព ភាឡី ហៅលីញ ភេទប្រុស អាយុ ២៩ឆ្នាំ...
បាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានរបួសធ្ងន់(បាក់ជើង) ខណៈកំពុងដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកពេញទំហឹង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវលេខ០១ ត្រង់ចំណុចខាងមុខសាលាអនុវិទ្យាល័យ សោ ហឺ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីរងគ្រោះជនរងគ្រោះមានឈ្មោះ គា ហឿង ភេទស្រី អាយុ៧២ឆ្នាំ រស់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង...
បាត់ដំបង ៖ រថយន្តដឹកទំនិញសំពីងសំពោង ១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បានទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្តាលអោយប៉ើងដាច់ចេញពីគ្នា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េពណ៌សមូយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ-3C-1680 បើកបរដោយបុរសម្នាក់ដឹកទំនិញពេញសំពីងសំពោងទិសដៅពីលិចទៅកើត លុះមកដល់ទីតាំងកើតហេតុចំណុចផ្លូវកោងបានជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលអោយប៉ើងដាច់ចេញពីគ្នាខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន អមដំណើរដោយយុវជនសសយក យុវជនកាកបាទក្រហម និងក្រុមការងារមូលនីធិកាលពីចុងសប្តាហ៍កន្លងទៅនេះបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយ លោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីក្រុមការងាររបស់មូលនិធិ ។ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន...
បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ បានចុះស្រាវជ្រាវស៊េីបអង្កេត រហូតបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២០ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ វឿន...
បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង ។ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅ វេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះ គង់...