បាត់ដំបង ៖ ប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារ មកពីភូមិចំនួន៥២ នៃសង្កាត់ទាំង១០ របស់ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ...
បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលប្រាំដើម នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ នូវសាធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង ។ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិបឹងពពូល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់...
ភ្នំពេញ៖ រយៈពេលនេះ ករណីអូមីក្រុងកំពុងហក់ឡើងខ្ពស់ក្នុងសហគមន៍ នៅក្នុងវិធីនានា រដ្ឋបាលរាជធានីភ្នំពេញ បានតម្រូវឲ្យមានការរក្សាគម្លាត ក៏ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួសរយៈពេល៤ខែ ហើយ មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះ មិនអនុញ្ញាតឲ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីនោះឡើយ។ បើយោងតាមយោងតាមសេចក្តីណែនាំរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ ក៏បានដាក់កំហិតឲ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ ក្នុងមួយតុ នៅក្នុងពិធីរៀបចំមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ...
ពោធិ៍សាត់ ៖ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ នេះបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ-ក្របី ។ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ការការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ-ក្របី ជូនប្រជាកសិករនេះ គឺ ចាប់ផ្តើមពីស្រុកតាលោសែនជ័យ និងស្រុកកណ្តៀង សរុបលទ្ធផល បានចំនួន ៩១២ក្បាល...
បាត់ដំបង ៖ ស្ត្រីម្នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករខ្មែរជិត៣០០នាក់ បន្ទាប់ពីសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកាន់ស្រុកកំណើត វិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៃខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ ២០២២ ។ សមត្ថកិច្ចការពារតំបន់ព្រំដែនស្រុកកំរៀង បានឲ្យដឹងថា ពលករខ្មែរសរុប ២៨៣នាក់ ដែលភាគីថៃទើបចាប់បញ្ជូនមកថ្ងៃនេះ ក្នុងនោះមានបុរសចំនួន...
បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង ។ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៦និង៤៥នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបឹងបែកក្រឡ ស្ថិតក្នុងភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។...
បាត់ដំបង ៖ ពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យឆាបឆេះផ្ទះ ៣គ្រួសារ នៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ លោកស្រី បឿន សាវឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន តំណាងលោក ហម សំខាន់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានសម្តែងការសោកស្តាយជាពន់ពេក...
បាត់ដំបង ៖ សង្ស័យឆ្លងចរន្តអគ្គិសនី បណ្តាលអោយឆេះលំនៅដ្ឋានរបស់ពលរដ្ឋ ចំនួន០១ខ្នងទាំងស្រុង ខណៈដែលម្ចាស់ផ្ទះមិនបាននៅ ជាប់រវល់ទៅចូលរួមកម្មវិធីបងប្អូន ។ សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចប៉ាលហាល ស្ថិតក្នុងភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងបាំងស័ង្កសី និងដំបូលប្រក់ស័ង្កសី...
ប៉ៃលិន ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ចេញពីបរិវេណស្តង់ដំឡូងមីមួយកន្លែង ដោយមាគេស្មានថា ជាករណីអគ្គីភ័យឆាបឆេះស្តង់ដំឡូងមី តែតាមពិតជា ការដុតសម្រាម និងគំនរស្នូលពោតប៉ុណ្ណោះ ។ ហេតុការណ៍នេះ កើងឡើងនៅវេលាម៉ោង៦ និង២០នាទី ព្រលប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងបរិវេណស្តង់ដំឡូងមីនមួយកន្លែង ស្ថិតក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ មន្រ្តីយោធាម្នាក់...
បន្ទាយមានជ័យ ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១,២៩៩ក្បាលដី បន្ទាប់ពីចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធរួចរាល់ ត្រូវបានប្រគល់ជូន ប្រជាពលរដ្ឋ ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការរៀបចំ និងគាំទ្រថវិកាដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីសំណាក់ លោក លី សារី...