សៀមរាប៖ នៅព្រឹកថ្ងៃទី២៥ខែមករានេះ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ដសៀមរាប បានចាប់ផ្ដើមនាំគ្នាដាំដើមឈើស្ដារព្រៃលិចទឹកឡើងវិញ នៅលើដីដកហូតប្រមាណ ៤០ហិកតា ក្នុងក្រុងសៀមរាប ក្នុងចំណោមព្រៃលិចទឹកសរុបជាង ២ពាន់២រយហិកតា ក្នុងខេត្ដសៀមរាប។ លោក ងួន សែប អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូដ្ឋាននៅក្រសួងបរិស្ថាន មានប្រសាសន៍ថា ការដាំកូនឈើស្ដារព្រៃលិចទឹកឡើងវិញនេះ ចែកចេញជាបីដំណាក់កាល ដោយដំណាកទី១ លើផ្ទៃដីទំហំ ៥ហិកតា ក្នុងក្រុងសៀមរាប មានជា ២ពាន់ដើម ដំណាក់ការទី២ និងទី៣...
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកសិក្ខាសាលា ថ្នាក់តំបន់ ស្តីពី “ការអនុវត្តអនុសាសន៍នៃសន្និសីទថ្នាក់តំបន់លើកទី១ នៃវិធានការនិងការការពារសកម្មភាព ទន្រ្ទាន ទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់”។ អង្គសិក្ខាសាលាថ្ងៃនេះ មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៤–២៦ ខែមករា ឆ្នាំ២០២២ គឺទទួលបានការចូលរួមចែករំលែកបទបង្ហាញពីអ្នកជំនាញជាតិ និងអន្តរជាតិចំនួន១៥នាក់ និងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ១៤០នាក់ ដែលបានអញ្ជើញមកពីក្រសួង/ស្ថាប័ន...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមានការត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរសក្ដិ ដល់មន្ត្រីនគរបាល ខណៈការត្រួតពិនិត្យនាពេលកន្លងទៅ មានមន្រ្តីនគរបាលចំនួន ២០០០នាក់ ក្នុងចំណោម ៤០០០នាក់ បានដឹកនាំគេដោយមិនបានរៀនវគ្គជំនាញមូលដ្ឋានទាល់តែសោះ។ ថ្លែងក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តជិត ២០គ្រឿងជូនដល់ វរសេនាតូចនគរបាលការពារព្រំដែន ដែលប្រចាំការនៅភូមិភាគទី១ ទី២ និងទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម...
ភ្នំពេញ៖ សម្ដេចក្រឡាហោម បានចេញបទបញ្ជាដល់ក្រសួង–ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលឡើងវិញ ក្នុងការអនុញ្ញាតឲ្យនាំសារធាតុញៀនចូលមកប្រទេសកម្ពុជា ខណៈគ្រឿងញៀនចរាចរចូលមកកម្ពុជា មិនទាន់មានការថមថយនៅឡើយ។ ក្នុងពិធីប្រគល់រថយន្ដជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងថា នាពេលថ្មីៗនេះ សមត្ថកិច្ចបានរកឃើញសារធាតុញៀន ដឹកចូលមកកម្ពុជាដោយស្របច្បាប់ ជាង១០០តោន ហើយករណីនេះសម្ដេច បានចោទសួរថា តើអ្នកណាទទួលខុសត្រូវ?...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បញ្ជាក់ថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ២៨នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ-១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ១០ករណីឆ្លងក្នុងសហគមន៍។ ក្រសួងបានឱ្យដឹងបន្ថែមថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។ បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ៣,០១៥នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១២១,០៩៤នាក់នៅទូទាំងប្រទេស។ ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ សរុបរហូតដល់ ១១៧,២៤៧នាក់ហើយ...