បាត់ដំបង ៖ សង្ស័យឆ្លងចរន្តអគ្គិសនី បណ្តាលអោយឆេះលំនៅដ្ឋានរបស់ពលរដ្ឋ ចំនួន០១ខ្នងទាំងស្រុង ខណៈដែលម្ចាស់ផ្ទះមិនបាននៅ ជាប់រវល់ទៅចូលរួមកម្មវិធីបងប្អូន ។ សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចប៉ាលហាល ស្ថិតក្នុងភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងបាំងស័ង្កសី និងដំបូលប្រក់ស័ង្កសី...
ប៉ៃលិន ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ចេញពីបរិវេណស្តង់ដំឡូងមីមួយកន្លែង ដោយមាគេស្មានថា ជាករណីអគ្គីភ័យឆាបឆេះស្តង់ដំឡូងមី តែតាមពិតជា ការដុតសម្រាម និងគំនរស្នូលពោតប៉ុណ្ណោះ ។ ហេតុការណ៍នេះ កើងឡើងនៅវេលាម៉ោង៦ និង២០នាទី ព្រលប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងបរិវេណស្តង់ដំឡូងមីនមួយកន្លែង ស្ថិតក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ មន្រ្តីយោធាម្នាក់...
បន្ទាយមានជ័យ ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១,២៩៩ក្បាលដី បន្ទាប់ពីចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធរួចរាល់ ត្រូវបានប្រគល់ជូន ប្រជាពលរដ្ឋ ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការរៀបចំ និងគាំទ្រថវិកាដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីសំណាក់ លោក លី សារី...
ប៉ៃលិន ៖ ក្រុមក្មេងទំនើង ០៥នាក់ ដែលតែងធ្វើសកម្មភាព ដើរអុកឡុកគប់អំពូលភ្លើងបំភ្លឺ នៅតាមដងផ្លូវនៅតាមភូមិនានា ក្នុងមូលដ្ឋានខេត្តប៉ៃលិន ត្រូវបានកម្លាំងនគរបាលក្រុងប៉ៃលិន ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្ពានអូរច្រា ស្ថិតក្នុង ភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ សមត្ថកិច្ចឱ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពីពេលថ្មីៗនេះ មានករណីក្មេងទំនើង តែងដើរអុកឡុកគប់អំពូលភ្លើងបំភ្លឺ នៅតាមដងផ្លូវនៅតាមភូមិនានា...
បន្ទាយមនជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើស ជួញដូរថ្នាំញៀនខុសច្បាប់ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ហៃ សុងត្រា ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថរបស់លោក ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ជូនរង្វាន់លើកទឹកចិត្ត ដល់សិស្សឆ្នើមនិទ្ទេសA និងនិទ្ទេសB នៃសាលាអន្តរជាតិ USA ស្ថិតក្នុងក្រុង និងខេត្តបាត់ដំបង ។ ស្ថិតនាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ កោតសរសើរដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្រទទួលបាននូវនិទ្ទេសល្អៗ...
បន្ទាយមានជ័យ ៖ ប្រតិភូសមាជិកព្រឹទ្ធសភាសាធារណរដ្ឋបារាំង និងសមាគមកុមារជ័យ ប្រទេសបារាំង បានបំពេញទស្សនកិច្ចនៅវិទ្យាល័យ ហ៊ុន សែនខ្លាកូន, នៅសាលាបឋមសិក្សាកុមារសង្គ្រោះ នៅសាលាខេត្តបន្ទាយមានជ័យ និងនៅប្រាសាទបន្ទាយឆ្មារ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ។ ដំណើរទស្សនកិច្ចនេះ ក្រោមការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក...
បាត់ដំបង ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ការៀបចំអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងរបៀបរៀបរយការលក់ដូរ នៅផ្សាររាត្រីនាគបាញ់ទឹក ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ម៉ា ទីណាល់ អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះណែនាំដល់អាជីវករនៅផ្សាររាត្រីនាគបាញ់ទឹក ត្រូវរើ តុ ទូ សម្ភារៈ ចេញអោយអស់ពីតូបក្រោយសម្រាកពីការលក់ដូរ ។ លោក...
បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំ នួន០២គ្រាប់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅចំណុចវាលដីស្រែ មួយកន្លែង ស្ថិតក្នុងភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ។ សមត្ថកិច្ចបានអោយដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ដែលត្រូវបានប្រជាពលរដ្ឋឈ្មោះ ហៃ ភា ភេទប្រុស អាយុ២៨ឆ្នាំ ប្រទះឃើញនាពេលនេះ ជាប្រភេទ គ្រាប់បេ ៤០...
ខេត្តប៉ៃលិន ៖ ជនសង្ស័យប្រុសស្រីជាសាហាយស្មន់នឹគ្នា ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើស មនុស្សឃាតលើប្តីដើមរបស់ខ្លួន ។ លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា សពជនរងគ្រោះ ដែលត្រូវជនសង្ស័យជាប្រពន្ធ សហការជាមួយសហាយ រៀបចំគម្រោងការយកទៅសម្លាប់ចោលក្នុងចម្ការដំឡូងមី មានឈ្មោះ ពិន សុខន ភេទប្រុស អាយុ៤៥ឆ្នាំ...