ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីនៅខេត្តត្បូងឃ្មុំដែលជាខេត្តដែលទើបបង្កើតចុងក្រោយគេ...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះតាមដានពិនិត្យការងារគម្រោងធ្វើអោយប្រសើរឡើងវិញនៅកំណាត់ផ្លូវជាតិលេខ៥ ដោយធ្វើការចាក់កៅស៊ូប្រភេទ AC...
បាត់ដំបង ៖ ពលករខ្មែរប្រុសស្រី ០៦នាក់ ក្នុងចំណោមពលករ ជាង២០០នាក់ ដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាថ្ងៃទី៤ ខែ មីនា ឆ្នាំ២០២២ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស រកឃើញវិជ្ជមានកូវីដ១៩ ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានឱ្យដឹងថា បន្ទាប់ពីសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការ...
ប៉ៃលិន ៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០២២ ។ ឯកឧត្តម បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ បានស្រីមុំ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃ ទី០៤ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្វពិធីប្រកាសតែងតាំងលោក ខូយ រីដា ជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោក យឹម សៀប ដែលត្រូវផ្ទេរទៅកាន់មុខតំណែងថ្មី នៅក្រសួងមហាផ្ទៃ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៣៦៦នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ–១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៤០នាក់ ។ ក្រសួង បានបញ្ជាក់ទៀតថា ករណីមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ ចំនួន០៥ គឺមិនបានចាក់វ៉ាក់សាំង។ បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ បានកើនឡើងរហូតដល់ ៣,០៣៨នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១៣១,៧៣៨នាក់នៅទូទាំងប្រទេស។...
បាត់ដំបង ៖ ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុមទី១៥ ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ លោកវរសេនីយ៍ត្រី សំ ប៊ុនហេង អធិការរងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមមាន...
បន្ទាយមានជ័យ ៖ មិនដឹងមូលហេតុអ្វី? យុវជនជនជាតិថៃម្នាក់ បានលោតពីលើអគារ សុី អេ សិច របស់ក្រុមហ៊ុនកាសុីណូក្រោនជាន់ទី១១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ បណ្តាលឲ្យស្លាប់នឹងកន្លែង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ។ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កម្លាំងជំនាញ ព្រហ្មទណ្ឌ បានទទួលព័ត៌មានពីលោក សុត កុសល ជំនួយការអគ្គនាយកក្រុមហ៊ុនកាសុីណូក្រោន...
បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី០៣ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុម១៩ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធ ករណីឃាតកម្មគិតទុកជាមុន ។ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនខាងលើមានឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨...
បាត់ដំបង ៖ ពលករខ្មែរប្រុសស្រី ចំនួន១៨នាក់ ក្នុងចំណោមពលករ ៤០១នាក់ ដែលថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ត្រូវបានក្រុមគ្រូពេទ្យតេស្ត រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ។ សមត្ថកិច្ច បានអោយដឹងថា ក្នុងចំណោមពលករខ្មែរ ចំនួន៤០១នាក់ ក្នុងនោះពលករ ចំនួន២៨៣នាក់ ស្រី១០៧នាក់ និងក្មេង៤៤នាក់ ត្រូវបានភាគីថៃបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង...