បាត់ដំបង ៖ ពលករខ្មែរប្រុសស្រីចំនួន០៩នាក់ ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាតាមច្រកព្រំដែន ស្ថិតក្នុងស្រុកកំរៀង ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពី ការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត...
បាត់ដំបង ៖ ផ្ទះឈើមួយខ្នង រួមជាមួយសម្ភារ:ប្រើប្រាស់មួយចំនួនធំ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់បង្កាត់ភ្លើងដាំបបរ ភ្លេចខ្លួនដេកមួយភ្លែត កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។ សមត្ថកិច្ច បានអោយដឹងថា ករណីអគ្គិភ័យកើតឡើងនេះដែរបណ្តាលឲ្យឆេះផ្ទះ០១ខ្នងទាំងស្រុង ទំហំ៥ម៉ែត្រ គុណនឹង៩ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ដែលម្ចាស់ឈ្មោះ ផេង ធូ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៣០៦នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ–១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ២៦៤នាក់ ។ ក្រសួង បានបញ្ជាក់ទៀតថា ករណីមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ ចំនួន០១ គឺមិនបានចាក់វ៉ាក់សាំង។ បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ បានកើនឡើងរហូតដល់ ៣,០៤២នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១៣២,៧០៨នាក់នៅទូទាំងប្រទេស។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ទស្សនទានដើម្បីបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដោយការចរចារវាងរុស្ស៉ី និងអ៊ុយក្រែន ហើយរវាងរុស្ស៉ី ជាមួយណាតូ និងសហភាពអឺរ៉ុប។ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោ សែនត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី៧ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា...
ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីនៅខេត្តត្បូងឃ្មុំដែលជាខេត្តដែលទើបបង្កើតចុងក្រោយគេ...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះតាមដានពិនិត្យការងារគម្រោងធ្វើអោយប្រសើរឡើងវិញនៅកំណាត់ផ្លូវជាតិលេខ៥ ដោយធ្វើការចាក់កៅស៊ូប្រភេទ AC...
បាត់ដំបង ៖ ពលករខ្មែរប្រុសស្រី ០៦នាក់ ក្នុងចំណោមពលករ ជាង២០០នាក់ ដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាថ្ងៃទី៤ ខែ មីនា ឆ្នាំ២០២២ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស រកឃើញវិជ្ជមានកូវីដ១៩ ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានឱ្យដឹងថា បន្ទាប់ពីសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការ...
ប៉ៃលិន ៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០២២ ។ ឯកឧត្តម បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ បានស្រីមុំ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃ ទី០៤ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្វពិធីប្រកាសតែងតាំងលោក ខូយ រីដា ជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោក យឹម សៀប ដែលត្រូវផ្ទេរទៅកាន់មុខតំណែងថ្មី នៅក្រសួងមហាផ្ទៃ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៣៦៦នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ–១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៤០នាក់ ។ ក្រសួង បានបញ្ជាក់ទៀតថា ករណីមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ ចំនួន០៥ គឺមិនបានចាក់វ៉ាក់សាំង។ បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ បានកើនឡើងរហូតដល់ ៣,០៣៨នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១៣១,៧៣៨នាក់នៅទូទាំងប្រទេស។...