ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខ ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធអំពើលួចជាង ២០ករណី បាត់បង់ម៉ូតូជាង៤០គ្រឿង និងរថយន្តចំនួន០២គ្រឿង នៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត។ ការបង្ហាញមុខជនសង្ស័យនេះ ធ្វើឡើងនាវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ត្រឹម ធឿន ហៅ ឡេង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យប្រើដល់ឧទ្ធម្ភាចក្រ ដើម្បីតាមចាប់ក្រុមឈ្មួញ ដើម្បីទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាបឱ្យខាងតែបាន ។សម្តេចតេជោ បានថ្លែងបន្ដថា ការចាប់ជនល្មើសនេសាទនាពេលកន្លងទៅ មិនដែលចាប់បានពួកប្រព្រឹត្តិធំៗនោះទេ ឃើញចាប់បានតែប្រជាពលរដ្ឋជិះទូកតូចតាចតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីអញ្ជើញបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៣ ខែមីនា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៦៤នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ–១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៦៤នាក់ ។ ក្រសួង បានបញ្ជាក់ទៀតថា មនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ នៅថ្ងៃនេះ ពុំមាននោះទេ។ បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ បានកើនឡើងរហូតដល់ ៣,០៥២នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះ សរុបបានកើនឡើងដល់...
សៀមរាប៖ មន្ត្រីនគរបាលម្នាក់ បម្រើការងារនៅការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលត្រូវចោទប្រកាន់ថា បានប្រើអំពើហិង្សាទៅលើកូនចុងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ ខ្លួនបានហើយ កាលពីយប់ថ្ងៃទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មន្ត្រីរូបនោះមានតួនាទីជាព្រិន្ទបាលឯកឈ្មោះលក្ខិណា វីរៈរិទ្ធ ភេទប្រុស អត្តលេខ71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន និងកម្លាំងភ្នាក់ងារសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ច បានបន្តថា...
កំពង់ធំ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ ផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗចំនួន៨ចំណុច ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ។ ការផ្តល់ជូននូវគោលការណ៍ណែនាំនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ខណៈដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ...
បាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង បានមានប្រសាសន៍ ក្រើនរម្លឹកដល់មន្ត្រីរដ្ឋបាលសាធារណៈ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការបែងចែង ឬរើសអើងនិន្នាការនយោបាយអ្វីជាដាច់ខាត ។ មានប្រសាសន៍ដូច្នេះ ក្នុងពិធីកាត់ខ្សែបូរណ៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាសាលាមត្តេយ្យសិក្សា អេ ឌី និងហាប៊ីសេន មួយកន្លែង ស្ថិតនៅភូមិអន្លក់កោង ឃុំឈើទាល និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាល័យ...
បាត់ដំបង ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំឡូត ដឹកនាំដោយលោក សើ សាម៉េត ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៩គ្រួសារ រស់នៅចំណុចចំការស្ទឹង ភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលរងគ្រោះកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ។ មានប្រសាសន៍នាឱកាសនោះ...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរនៃរដ្ឋបាលខេត្ត និងក្រុង រួមជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចុះយុទ្ធនាការអប់រំសុខភាព រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រោមប្រធានបទ ( រួមគ្នាប្រយុទ្ធវីរុសកូវីដ -១៩ បំប្លែងថ្មីអូមីក្រុង) ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ ។ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង មានប្រសាសន៍ថា យុទ្ធនាការនាពេលនេះ ធ្វើឡើងនៅទូទាំងក្រុង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យផ្សព្វផ្សាយសេវាកម្មពិនិត្យ និងព្យាបាលជំងឺឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក់ព័ន្ធការពិនិត្យ ព្យាបាលជំងឺធំៗ និងធ្ងន់ៗ ប្រជាពលរដ្ឋខ្លះមិនបានដឹងនោះទេ បែរជាទៅរកសេវាពិនិត្យ និងព្យាបាលជំងឺទាំងនោះ...
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមិអុគីស៊ីដា ទើបបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានអញ្ជើញមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសជប៉ុនវិញ ហើយនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថា ឯកឧត្តម គីស៊ីដា ហ្វូមិអុគីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២០–២១ ខែមីនា ឆ្នាំ២០២២ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញទទួលស្វាគមន៍ជាផ្លូវការនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គទូតនានានៅកម្ពុជា...