បន្ទាយមានជ័យ ៖ ទីតាំងតំបន់ប្រវត្តិសាស្រ្តយោធា ជាច្រើនកន្លែង នៅទិសយោធភូមិភាគទី៥ កំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់មន្រ្តីរាជការ សិក្ខាកាម សិស្សសាលាសិក្សាស្វែងយល់ ពីប្រវត្តិ នៃយោធានាសម័យសង្រ្គាមម។ បើយោងតាមលោកវរសេនីយ៍ទោ យ៉ែម សារឿន ក្រុមការងារស្រាវជ្រាវប្រវតិសាស្ត្រយោធា និង ជាជំនួយការ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណឹប សុវត្តិ ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធានក្រុមការងារស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ បានអោយដឹងថា...
បាត់ដំបង៖ ក្រោយពីសង្កេតឃើញអាជ្ញាធរស្រុករតនមណ្ឌល បានយកដុំថ្មទៅរៀបបិទបង្រួមនៅសងខាងផ្លូវ មិនឱ្យរថយន្តធុនធំៗ បើកបរដឹកកសិផលទៅមកដូចមុន ប្រជាពលរដ្ឋប្រមាណ៣០០នាក់ កើតទុក្ខមិនសុខចិត្ត ក៏នាំគ្នាយកត្រាក់ទ័រទៅតវ៉ាបិទផ្លូវ ដើម្បីឱ្យថ្នាក់លើជួយសម្រួលបើកផ្លូវធំទូលាយដូចមុនឡើងវិញ ខណ:គេដាក់ដុំថ្មនៅសងខាងផ្លូវចំនួន៤ទៅ៥កន្លែង។ហេតុការណ៍ប្រជាពលរដ្ឋនាំគ្នាតវ៉ាបិទផ្លូវក្រាលកៅស៊ូនេះស្ថិតក្នុងភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាប់នឹងព្រំប្រទល់ខេត្តប៉ៃលិន ក្នុងភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលមាន ឈ្មោះ ញ៉ាញ់ គឹមសោន ភេទប្រុស អាយុ៣៥ឆ្នាំ, ឈ្មោះ នង វទ្ធី ភេទប្រុស...
ពោធិ៍សាត់ ៖ ដោយបទល្មើសព្រៃឈើ កើតមានយ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ ដូចហែរកឋិន ពីសំណាក់ឈ្មួញដុះស្លែ ប៉ុន្មាននាក់ប្រចាំស្រុកភ្នំក្រវ៉ាញ ប្រជាពលរដែលបានឃើញសកម្មភាព ដឹកឈើខាងលើ បានស្នើលោកអភិបាលខេត្តពោធិ៍សាត់ថ្មី គឺ ឯកឧត្តម ជាវ តាយ ចាត់វិធានការក្តៅលើក្រមឈ្មួយ បំផ្លាញព្រៃទៅតុលាការ ដូចករណីបទល្មើសនេសាទ និងរាន់ដីព្រៃលិចទឹក ។ ការស្នើខាងលើ ដោយសារតែស្ទើតែរាល់យប់ មានឈ្មួញនាំឈើពីរបីនាក់ តាមគោយន្តកន្រ្តៃ ដឹកចេញពីទីតាំងស្តុបឈើមួយកន្លែង ស្ថិតនៅចំនុចផ្លូវអូដា និងផ្លូវទំនុបទីបី...
បន្ទាយមានជ័យ ៖ ជនត្រូវចោទម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការចាប់ខ្លួន តាមអំណាចតុលាការ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការចាប់ខ្លួនជនត្រូវចោទខាងលើ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ស្នាក់នៅ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ...
បាតដំបង ៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ចំនួន ២០០នាក់ ក្នុងស្រុកសំឡូត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២២ សូម លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិត ទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្នុងរយៈពេល បីថ្ងៃគឺថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែមេសា...
បន្ទាយមានជ័យ៖ក្រោយពីផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន 107គ្រួសារ ដែលជាគ្រួសារអតីតយុទ្ធជនត្រូវទទួលរងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី 27 ខែមិនាឆ្នាំ 2022 មាន39 គ្រួសារធ្ងន់ធ្ងរស្ថិតនៅភូមិតេជោសន្តិភាព តំបន់ការេ 2 ឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ នៅព្រឹកថ្ងៃទី 29 ខែមីនាឆ្នាំ 2022 សាខាកាកបាទក្រហមខេត្តដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខនិងបាននាំយកនូវអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៣៩នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ–១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៨នាក់ ។ ក្រសួង បានបញ្ជាក់ទៀតថា មនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ ពុំមាននោះទេ នៅថ្ងៃនេះ ។ បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ បានកើនឡើងរហូតដល់ ៣,០៥៤នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះ...
មណ្ឌលគិរី៖ «ជីពេជ្រ» ពពោះរយៈពេល២ឆ្នាំ ដែលទើបនឹងកើតលើទឹកដីខេត្តមណ្ឌលគិរី ។ ជីពេជ្រជាកូនដំរីស្រុកកាត់ព្រៃមួយក្បាល មានម្ដាយឈ្មោះ«ជីប៉ាល់» ជាដំរីស្រុកញីតែមួយគត់នៅខេត្តមណ្ឌលគិរី ដែលទើបបង្កើតបានកូនញីមួយក្បាលឈ្មោះនាង «ជីពេជ្រ» កាលពីព្រឹកថ្ងៃច័ន្ទទី២២ ខែ មីនា ឆ្នាំ២០២២។ ប្រធានអង្គការ ELIE បានលើកឡើងថា ពិតជាមានសេចក្ដីរំភើបរីករាយបំផុតព្រោះជាលើកទីមួយហើយដែលមានកូនដំរីស្រុកកាត់ដំរីព្រៃ នៅលើទឹកដីនៃខេត្តមណ្ឌលគិរី។ កញ្ញា បានពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះ មានតម្លៃស្មើគ្រាប់ពេជ្រមួយគ្រាប់ដែលបានចាប់កំណើត នៅខេត្តមណ្ឌលគិរី។...
បាតដំបង ៖ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកចំនួន ៥២២គ្រួសារ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្ស ពីលោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស...